តម្លៃ​កសិផល​​ធ្លាក់​ថ្លៃ​​គួរ​ដោះស្រាយ​​តាម​​រូបមន្ត​​ណា​​?​

ដោយ៖ អឿន ភារ៉ា 30-06-2017 4:25 pm 920

​ក្នុង​មួយ​រយៈពេល​កន្លងមក​នេះ ដំណាំ​កសិផល​កម្ពុជា​បាន​ធ្លាក់​ថ្លៃ​គួរឲ្យកត់សម្គាល់ តួយ៉ាង​ដូចជា ដំណាំ​ម្រេច ដំឡូង​មី ល្ពៅ កៅស៊ូ និង​ពោត​ជាដើម​។ មិនតែប៉ុណ្ណោះ ដំណាំ​ទាំងនោះ​ស្ទើរតែ​គ្មាន​ទីផ្សារ​​នាំ​ចេញ​ឡើយ ជា​ហេតុ​ធ្វើឲ្យ​ប្រជាកសិក​ររអ៊ូរទាំ និង​ខាតបង់​ធំធេង​ទៅលើ​ផល​ដំណាំ​របស់ខ្លួន​។ ប៉ុន្តែ បញ្ហា​នេះ ហាក់​ផ្ទុយ​ពី​ស្ថានភាព​ជាក់ស្តែង​ទាំងស្រុង មានន័យ​ថា ទំនិញ​ស្ទើរតែ​សព្វ​សារ​ពើ​របស់​ប្រទេសជិតខាង​ត្រូវបាន​នាំ​ចូល​មក​យ៉ាង​ច្រើន និង​មាន​ចំណែក​ទីផ្សារ​ស្ទើរតែ​ទាំងស្រុង​នៅ​កម្ពុជា តែ​បែ​ជា​ប្រជាកសិករ​នៅក្នុង​ស្រុក​កំពុង​ជួប​ស្ថានភាព​ទីផ្សារ​ដ៏​អាក្រក់​ទៅវិញ​។ ក្នុង​ស្ថាន​ភាព​បែប​នេះ តើ កម្ពុជា​គួរ​ដោះស្រាយ​បែបណា ដើម្បីឲ្យ​ទីផ្សារ​កសិកម្ម​ងើប​ឡើងវិញ និង​មាន​ស្ថេរភាព​? សូម​ស្តាប់​បទសម្ភាសន៍​នៅក្នុង​នាទី​បច្ចុប្បន្នភាព​សង្គម​រៀបចំ​ដោយ​អឿន ភា​រ៉ា ដូច​តទៅ​៖

​សំឡេង​៖

ព័ត៌មានផ្សេងទៀត