គ្រួសារ​​ត្រូវ​ការយោគ​យល់ និង​​មាន​វិន័យ​ទើប​​សុភមង្គល​​អាច​​កើត​មាន​ឬ​?​

ដោយ៖ គួន សំបូរ 28-06-2017 3:48 pm 800
រូបតំណាងឲ្យគ្រួសារ/ ប្រភពពីwww.fshalifax.com

​ជន​ប្រុស​ស្រី​គ្រប់រូប​តែងតែ​មាន​សេចក្តីប្រាថ្នា​ចង់បាន​គ្រួសារ​មួយ​ប្រកបដោយ​ភាពកក់ក្តៅ និង​មាន  សុភមង្គល​។ តែ​ជា​ទូទៅ ការរៀបចំ​សុភមង្គល​គ្រួសារ គឺជា​ចំណុច​លំបាក​សម្រាប់​គ្រួសារ​មួយចំនួន ជា​ពិសេស​គ្រួសារ​ទើបតែ​រៀបការ​រួច​ថ្មីថ្មោង ហើយ​គ្រួសារ​ខ្លះ​ទៀត​រហូតដល់​ចែក​ផ្លូវ​គ្នា​ក៏មាន​។ តើ​បង្កឡើង​ដោយ​កត្តា​អ្វី​? ត្រូវ​ដោះស្រាយ​ដោយ​របៀប​ណា​? សូម​ស្តាប់​បទ​វិភាគ​ដោយ គួន សំបូរ​៖

សំឡេង៖

​ពាក្យ​ថា «​គ្រួសារ​» បើតាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ​ជួន​ណាត បានឲ្យ​និយមន័យ​ថា​ជា         «​ត្រកូល​,​ប្រជុំ​ត្រកូល​មនុស្ស គឺ​មាតាបិតា និង​បុត្រ​ធីតា​»​។ ជីវិត​គ្រួសារ​នេះហើយ គឺជា​ក្តី​ប្រាថ្នា​របស់​ជន​ប្រុស​​ស្រី​គ្រប់រូប ពោល​គឺ​គេ​ចង់បាន​គ្រួសារ​មួយ​ប្រកប​ដោយ​ភាពកក់ក្តៅ និង​មាន​សុភមង្គល​។ ជាទូទៅ​មេដឹកនាំ​គ្រួសារ​នីមួយៗ តែងតែ​មាន​ច្បាប់ទម្លាប់​ផ្សេងៗ​គ្នា ដើម្បី​រៀបចំ​ឲ្យ​គ្រួសារ​មាន​សុភមង្គល​គ្រួសារ ហើយ​គ្រួសារ​ខ្លះ​ទៀត​ឈាន​រហូត​ចែក​ផ្លូវ​គ្នា​វិញ ព្រោះ​តែ​ខ្វះ​នីតិវិធី​នៃ​គ្រប់គ្រង​។​

​ជា​ការពិត​ណាស់ ពាក្យ​គ្រួសារ​មួយ​ម៉ាត់ គឺ​ងាយស្រួល​ក្នុង​ការហៅ តែ​ការអនុវត្ត​ជា​ស្តែង​ពិតជា​ពិបាក​។ ពិបាក​ត្រង់​ថា គ្រួសារ​ប្រៀប​ដូចជា​បណ្តុំ​នៃ​មនុស្ស​ដែល​រស់​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ ដូច្នេះ​គំនិត និង​ទស្សនៈ ក៏​មាន​ច្រើន​តាម​ចំនួន​មនុស្ស​ផងដែរ ដូច​ពាក្យចាស់​ពោល​ថា «​មនុស្ស​១០០ ចិត្ត​១០០»​។ បើ​មេ​គ្រួសារ​ណា​ខ្វះ​យុទ្ធសាស្ត្រ​ក្នុង​ការគ្រប់គ្រង គ្រួសារ​នោះ​ងាយ​ណា​ស់នឹង​បែកបាក់​គ្នា​។​

​មាន​ឬ​សគល់​មួយចំនួន​ដែល​បង្ក​ឲ្យ​គ្រួសារ​ខ្លះ​ចែក​ផ្លូវ​គ្នា​។ ឬ​សគល់​ទី​១ អាច​បង្ក​ដោយសារ​ការ​ជ្រើស​រើ​ល​ដៃគូ​រៀបចំ​គ្រួសារ​ខុស ខុស​ក៏​ព្រោះ​តែ​ជន​ប្រុស​ស្រី​ទាំងនោះ ពុំ​បាន​ពិនិត្យ​មើល​ពី​បុគ្គលិកលក្ខណៈ និង​ចិត្តគំនិត​គ្នា​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​មុនពេល​រៀបការ​។ ករណី​នេះ​ភាគច្រើន​កើតមាន​ចំពោះ​គ្រួសារ​មាន​វ័យក្មេង​និង​ស្រឡាញ់​គ្នា​តាម​ចំណង់តណ្ហា​មួយ​ឆា​វ​។​

​ឬ​សគល់​ទី​២ បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​ជា​កត្តា​រួមចំណែក​យ៉ាងសំខាន់ ចំពោះ​ការរៀបចំ​គ្រួសារឲ្យ​មាន​សុភមង្គល​។ គ្រួសារ​ខ្លះ​មាន​ជីវភាព​ក្រីក្រ​បង្ក​ជា​វិបត្តិ​សេដ្ឋកិច្ច​នៅក្នុង​គ្រួសារ ហើយ​កើត​ជា​បញ្ហា​ជម្លោះ​ផ្លៃក្នុង ដោយសារ​តែ​ការចាយវាយ​មិន​ត្រូវ​ខ្ទង់ និង​ឈាន​ដល់​ការចែក​ផ្លូវ​គ្នា​ក៏មាន​។ ឬ​សគល់​ទី​៣ ការប្រើប្រាស់​អំពើហិង្សា​ក្នុង​គ្រួសារ ដោយសារតែ​ការ​ប្រើ​សម្តី​មិន​សមរ្យ និង​ការ​បំបិទផ្លូវ​សេដ្ឋកិច្ច​គ្នា​ទៅវិញទៅមក​ជាដើម​។​

​ឬ​សគល់​ទី​៤ ការជឿ​ទុកចិត្ត​អ្នក​ក្រៅ​ជាង​គ្រួសារ​ខ្លួនឯង និង​យក​រឿង​ពី​ខាងក្រៅ​មក​អុកឡុក​ក្នុង​គ្រួសារ ជា​ចំណុច​ផុយស្រួយ​នៃ​ការបែកបាក់​គ្នា​។ និង​ឬ​សគល់​ទី​៥ ការបម្រើ​បញ្ហា​ផ្លូវភេទ មិនបាន​ល្អ​ដល់​ដៃគូ និង​បញ្ហា​សុខភាព​ផ្លូវភេទ ក៏​ជា​ចំណុច​រួមផ្សំ​ផងដែរ​។​

​ទាំងអស់​នេះ​ជា​ឬ​សគល់​ចម្បងៗ​ដែល​ធ្វើឲ្យ​គ្រួសារ​មួយចំនួន​បែកបាក់​គ្នា​។ ជន​ប្រុស​ស្រី​ខ្លះ​ពិបាក​សម្រេចចិត្ត​រៀបចំ​គ្រួសារ ដោយ​យល់ថា​ខ្លួន​មិន​ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ជា​មេគ្រួសារ និង​ខ្លះទៀត​ត្រូវ​ចំណាយ​ពេល​យូរ​ទម្រាំ​រៀបចំ​ជីវិត​គ្រួសារ​។​

តើត្រូវ​ដោះស្រាយ​ដោយ​របៀប​ណា​?

​អាច​ដោះស្រាយ​បញ្ហា​ខាងលើ​នេះ​បាន គឺ​ទី​១​ជន​ប្រុស​ស្រី​ទាំងឡាយ​ចង់​បង្កើត​គ្រួសារ​ត្រូវ​ត្រៀម​ខ្លួន​ឲ្យបាន​ល្អ​ទាំង «​សេដ្ឋកិច្ច ចិត្តគំនិត ចំណេះដឹង និង​ពេលវេលា​» ហើយ​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ​ឬ​នៅ ដើម្បី​ធ្វើ​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​គ្រួសារ​?

​ទី​២ បុរស​ជា​មេ​គ្រួសារ ត្រូវ​ខិតខំ​រៀនសូត្រ​ពី​ច្បាប់​ប្រទេស ច្បាប់សង្គម ច្បាប់​អន្តរជាតិ ដើម្បី​ផ្តល់​ចំណេះដឹង​ទាំងនោះ​ដល់​គ្រួសារ ហើយ​បុរស​ក៏​ជា​សន្តិសុខ​ដ៏​រឹងមាំ​សម្រាប់​គ្រួសារ​ដែរ​។ បុរស​មិន​ត្រូវ​បណ្តោយឲ្យ​អ្នកដ​ទៃមក​បំបត់បំបែ​នតា​ម​តែ​អំពើ​ចិត្ត​នោះ​ទេ ហើយ​មុន​នឹង​ធ្វើ​អ្វី​មួយ​ត្រូវ​គិតគូ​ឲ្យបាន​វែងឆ្ងាយ​។ បុរស​ជា​ស្វាមី ត្រូវ​ជៀសវាង​នូវ​អំពើ​អបាយមុខ​៣​យ៉ាង​គឺ «​ស្រី ស្រា និង​ល្បែង​»​។ នេះ​ជា​ច្បាប់​សម្រាប់​បុរស​។ ចំណែក​ស្ត្រី​ជា​ភរិយា​វិញ មិន​ត្រូវ​យក​រឿង​ពី​ខាងក្រៅ​មក​អុកឡុក​ក្នុង​គ្រួសារ ដូច​ពាក្យចាស់​ពោល​ថា (​កុំ​យក​ភ្លើង​ក្រៅ ចូល​ភ្លើង​ក្នុង​)​។ ស្ត្រី​មិនត្រូវ​ត្រចៀកស្រាល​ជឿ​តាមតែ​ការនិយាយ​ពី​អ្នក​ក្រៅ​ទេ ហើយ​មុន​សម្រេច​កិច្ចការ អ្វី​មួយ​ត្រូវ​គិតគូ​ជា​មួយ​និង​ស្វាមី​ដើម្បី​រក​ចំណុចរួម​។​

​ទី​៣ ការបង្កើត​ទំនាក់ទំនង​ល្អ​ក្នុង​គ្រួសារ​។ ចំណុច​នេះ គឺ​ដើរ​តួនាទី​យ៉ាង​សំខាន់​មួយ​ក្នុង​ការបង្កើត និង​គាំទ្រ​ដល់​ការរស់នៅ​របស់​គ្រួសារ​នីមួយៗ​។ ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្តី និង​ប្រពន្ធ ឪពុកម្តាយ និង​កូន បង និង​ប្អូន ... ធ្វើអោយ​គ្រួសារ​កាន់តែ​មាន​សុភមង្គល​។ ការពង្រឹង​ទំនាក់ទំនង​គ្រួសារ ការជឿជាក់ និង​ការគោរព​គ្នា​ទៅវិញទៅមក​ដោយ​ក្តី​មេត្តាធម៌ អាច​ជួយ​អោយ​គ្រួសារ​ជៀសផុត​ពី​ការចែក​ផ្លូវ​គ្នា​។​

​ជា​រួម​មក​វិញ គ្រួសារ​ដែល​មាន​សុភមង្គល គឺជា​គ្រួសារ​ដែល​ចេះ​យោគយល់ និង​អព្យាស្រ័យ​គ្នា​ខ្ពស់ ជា​ពិសេស​ជា​គ្រួសារ​ដែល​មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​តាម​ស្ថានភាព​ជាក់ស្តែង​។ គ្រួសារ​មាន​សុភមង្គល គឺ​គ្រួសារ​ដែល​ពោល​ពេញ​ទៅ​ដោយ​ស្នាមញញឹម​។ ចំណែក​គ្រួសារ​សំបូរ​ដោយ​អំពើហិង្សា ការ​ឈ្លោះ     ប្រកែក​គ្នា ដោយ​គ្មាន​ការយោគយល់​អព្យាស្រ័យ គឹ​ពោល​ពេញ​ទៅដោយ​ទឹកភ្នែក ហើយ​អាច​នឹង​ចែក​ផ្លូវ​គ្នា​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជាពុំខាន​៕

ដោយ គួន សំបូរ


ព័ត៌មានផ្សេងទៀត