លោក​​យ៉េង វីរៈពី​បុគ្គលិក​អង្គការ​​ក្រៅ​រដ្ឋាភិបាល​​ជាង​២០​ឆ្នាំ​ក្លាយជា​​ប្រធាន​គណបក្ស​

ដោយ៖ អ៊ុន សុខឡា 28-06-2017 2:17 pm 3456
លោកយ៉េង វីរៈ

​នៅ​ឆ្នាំ​១៩៨១​លោក​យ៉េង វីរៈ​បាន​ជាប់​អាហារូបករណ៍​ទៅ​សិក្សា ផ្នែក​បច្ចេកទេស​គ្រឿងយន្ត កសិកម្ម​រយៈពេល​៥​ឆ្នាំ​នៅ​សហភាពសូវៀត​។ ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ លោក​បាន​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ​ប្រមាណ​៥​ឆ្នាំ ដោយ​ដំបូង​នៅ​មន្ទី​រកសិកម្ម​ខេត្ត​តាកែវ បន្ទាប់មកក៏​ផ្លាស់ប្តូរ​មក​បម្រើ​ការងា​រ​នៅ​ក្រសួង​គមនាគមន៍​នៅ​ទីក្រុង​ភ្នំពេញ​។ លោក​យ៉េង វីរៈ​ដែល​មាន​ស្រុកកំណើត​នៅ​ទីក្រុង​ភ្នំពេញ បាន​បន្ត​ផ្លាស់ប្តូរ​ការងារ​ទៀត ដោយ​មក​បម្រើ​ការងារ​នៅក្នុង​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ​គ្នា សរុប​មាន​រយៈពេល​ជាង​២០​ឆ្នាំ ទើប​នៅ​ឆ្នាំ​២០១៥ លោក​បាន​ក្លាយជា​ប្រធាន​គណបក្ស​នយោបាយ​មួយ​ឈ្មោះថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​យ៉េង វីរៈ​នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖

 

ព័ត៌មានផ្សេងទៀត