ជិន សុខ​ង៉េង​​បោះបង់​អាជីព​គ្រូពេទ្យ​​ក្លាយ​ជា​​ចៅសង្កាត់​​វ័យក្មេង​

ដោយ៖ អ៊ុន សុខឡា 22-06-2017 4:23 pm 14465
រូបភាពពីហ្វេសប៊ុកបង្ហាញពីសកម្មភាពរបស់លោកជិន សុខង៉េងនៅក្នុងវេទិកាយុវជនរបស់​គណបក្សសង្រ្គោះជាតិ

លោក​ជិន សុខ​ង៉េង​មាន​ស្រុកកំណើត​នៅក្នុង​ខេត្ត​កំពង់ចាម និង​រស់នៅ​ក្រោម​ដំបូល​គ្រួសារ​កសិករ​មួយ មាន​បងប្អូន​ពីរ​នាក់​។ ស្ថិត​ក្នុង​អាយុ​២៦​ឆ្នាំ សុខ​ង៉េង​បានក្លាយជា​ចៅសង្កាត់​មួយ​រូប ក្រោយ​កម្ពុជា​រៀបចំ​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​កាលពី​ថ្ងៃ​ទី​៤​ខែមិថុនាឆ្នាំ២០១៧​។ មុន​ក្លាយជា​ចៅសង្កាត់​ដ៏​ក្មេង​បំផុត សុខ​ង៉េង​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​វេជ្ជសាស្ត្រ ផ្នែក​រោគ​កុមារ កាលពី​ចុងឆ្នាំ​២០១៣ ហើយក៏​បាន​បើក​បន្ទប់​ពិគ្រោះ​ជំងឺ​មួយ​នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។ ប៉ុន្តែ​ដោយសារ​មាន​ឆន្ទៈ​ចង់​ប្រឡូក​ក្នុង​នយោបាយ និង​ចង់​ចូលរួម​ជួយ​ប្រជាពលរដ្ឋ​បាន​ទូលំទូលាយ សុខ​ង៉េង​បាន​បោះបង់​អាជីព​ជា​គ្រូពេទ្យ​ទាំងស្រុង ហើយ​បាន​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​កាន់តែ​សកម្ម​ជាង​មុន​។ សុខ​ង៉េង​បាន​ចូលរួម​ក្នុង​សកម្ម​ភាពរ​យោ​បាយ​រយៈពេល​៥​ឆ្នាំ មុន​សម្រេចចិត្ត​ឈរឈ្មោះ​ជា​បេក្ខជន​ឃុំ​-​សង្កាត់​ឆ្នាំ​នេះ​។

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​ជិន សុខ​ង៉េង​!

សំឡេង៖

ព័ត៌មានផ្សេងទៀត