ឥណ្ឌូនេស៊ី​៖​​អ្នកទោស​បួន​នាក់​​រត់ចេញ​ពី​ពន្ធនាគារ​​តាម​រូង​ក្រោម​ដី​

ដោយ៖ ពេញ ផេង 19-06-2017 3:57 pm 1229
រូបភាពប៉ូលិស​កំពុងពិនិត្យរូងដែលអ្នកទោសគេចខ្លួន

​ប៉ូលិស​ឥណ្ឌូនេស៊ី​កំពុង​ស្វែងរក​អ្នកទោស​ជនជាតិ​បរទេស​បួន​នាក់ ដែល​បាន​រត់ចេញ​ពី​ពន្ធនាគារ​លើ​កោះ​បាលី ដោយ​ប្រើ​រូង​ក្រោម​ដី​។​អ្នកទោស​ទាំង​បួន​នាក់​ស្គាល់​អត្ដ​សញ្ញាណ​ថា មាន​ជនជាតិ​អូស្ដ្រាលី​ម្នាក់ ប៊ុលហ្គារី​ម្នាក់ ឥណ្ឌា​ម្នាក់ និង​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​។​ទណ្ឌិត​ទាំង​បួន​នាក់​ជាប់ពន្ធនាគារ​ដោយសារ​បទល្មើស​គ្រឿងញៀន​។​

ពួកគេ​បាន​គេច​ចេញ​តាម​រូង​ទំហំ​ប្រមាណ​៥០​សង់ទីម៉ែត្រ ភ្ជាប់​ទៅ​រូង​ក្រោម​ដី​មួយ​ទៀត​ដែល​មាន​ស្រាប់ ត្រូវបាន​រកឃើញ​នៅ​ខាងក្រៅ​ជញ្ជាំង​ពន្ធនាគារ ហើយ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង រូង​នោះ​គឺ​ប្រើ​សម្រាប់​បង្ហូរទឹក​។​ពួកគេ​បាន​គេចខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៩​មិថុនា​នេះ ប៉ូលិស​ជឿជាក់​ថា​អ្នកទោស​ទាំងនោះ​កំពុង​ស្ថិត​លើ​កោះ​បាលី​នៅឡើយ​។​

​សូមបញ្ជាក់​ថា នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ខែ​ឧសភា  មាន​អ្នកទោស​ប្រមាណ​២០០​នាក់ បាន​សម្រុក​ចេញពី​ពន្ធនាគារ​លើ​កោះ​ស៊ូ​ម៉ា​ត្រា​បន្ទាប់ពី​ពិធី​បួងសួង​។​អ្នកទោស​បាន​ចោទ​ឆ្មាំ​ពន្ធនាគារ​មួយចំនួន​ថា ប្រើ​អំពើហិង្សា​លើ​ពួកគេ និង​ត្អូញត្អែ​ថា​គ្មាន​ការ​មើលថែ​ត្រឹមត្រូវ​ក្នុង​ពន្ធនាគារ​៕

ព័ត៌មានផ្សេងទៀត