ស្លាប់​ម្នាក់​របួស​៨​នាក់​​ដោយសារ​រថយន្ដ​​បើក​បុក​មនុស្ស​​នៅ​ក្រុង​ឡុង​ដ៍​

ដោយ៖ ពេញ ផេង 19-06-2017 3:07 pm 214
ប៉ូលិស​ចុះអន្ដរាគមន៍​នៅកន្លែង​កើតហេតុ

​បុរស​ម្នាក់​បាន​ស្លាប​បាត់បង់​ជីវិត​និង​មនុស្ស​៨​នាក់​ទៀត​រងរបួស បន្ទាប់ពី​មាន​ហេតុការណ៍​រថយន្ដ​មួយ​គ្រឿង​បើក​ទៅបុក​អ្នកដំណើរ​តាមផ្លូវ ស្ថិតនៅ​ក្បែរ​ព្រះវិហារ​មួយ​កន្លែង​ភាគ​ខាងជើង​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៩​មិថុនា​។​បុរស​វ័យ​៤៨​ឆ្នាំ​ម្នាក់​ជា​អ្នកបើករថយន្ដ​បង្ក ត្រូវបាន​ឃាត់ខ្លួន​ដើម្បី​សួរ​ចម្លើយ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​ប៉ូលិស​។​ក្រុម​ប្រឆាំង​ភេរវកម្ម​កំពុងបើក​ការស៊ើបអង្កេត​ផងដែរ​។​

​សូមបញ្ជាក់​ថា​ហេតុការណ៍​នេះ កើតឡើង​បន្ទាប់ពី​ទីក្រុង​ឡុង​ដ៍​មាន​ហេតុការណ៍​កើតឡើង​លើ​អ្នកដំណើរ​ពីរ​លើក​មក​ហើយ​ក្នុង​ឆ្នាំ​២០១៧​។​កាលពី​ថ្ងៃ​ទី​២២​មីនា​មាន​មនុស្ស​៥​នាក់​ស្លាប់​និង​ជា​ច្រើន​នាក់​របួស បន្ទាប់ពី​បុរស​ម្នាក់​ចេញពី​រថយន្ដ​ហើយ​ប្រើ​កាំបិទ​ចាក់​សម្លាប់​អ្នកដំណើរ​នៅ​ជិត​សភា​ក្រុង​ឡុង​ដ៍ គឺ​នៅ​លើ​ស្ពាន​Westminster​។​កាលពី​ថ្ងៃ​ទី​០៣​មិថុនា មាន​ហេតុការណ៍​ទី​ពីរ គឺ​រថយន្ដ​ធុន​តូច​មួយ​គ្រឿង​បាន​បើក​បុក​អ្នកដំណើរ​លើ​ស្ពាន​ក្រុង​ឡុង​ដ៍ បន្ទាប់មក​បាន​ធ្វើ​សកម្មភាព​វាយប្រហារ​អ្នដំណើរ​ដោ​យ​ប្រើ​កាំបិត​ស្លាប់​៧​នាក់​៕


ព័ត៌មានផ្សេងទៀត