ក្រុង​ឡុង​ដ៍​៖​​រ​ថយន្ដ​មួយ​គ្រឿង​​បើក​បុក​អ្នកដំណើរ​​តាម​ផ្លូវ​​បង្ក​គ្រោះថ្នាក់​​ជាច្រើន​នាក់​

ដោយ៖ ពេញ ផេង 19-06-2017 8:55 am 760
រូបភាពប៉ូលិសចុះអន្ដរាគមន៍កន្លែងកើតហេតុ

​រថយន្ដ​ធុន​តូច​មួយ​គ្រឿង​បាន​បើក​ទៅ​បុក​អ្នកដំណើរ​ថ្មើរជើង​ក្នុង​ទីក្រុង​ឡុង​ដ៏​ប្រទេស​អង់គ្លេស បង្ក​គ្រោះថ្នាក់​ជាច្រើន​នាក់​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​ប៉ូលិស​ក្រុង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១២​និង​២០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៩​មិថុនា នៅ​ភាគ​ខាងជើង​ទីក្រុង​ឡុង​ដ៍​។​មនុស្ស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ដោយឡែក​ព័ត៌មាន​បន្ថែម​នឹង​ប្រកាស​នៅ​ពេល​ក្រោយ​។​រថយន្ដ​ជួយសង្គ្រោះ​បាន​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ជួយ​អ្នករងរបួស​។​

​សូមបញ្ជាក់​ថា​ហេតុការណ៍​នេះ កើតឡើង​បន្ទាប់ពី​ទីក្រុង​ឡុង​ដ៍​មាន​ហេតុការណ៍​កើតឡើង​លើ​អ្នកដំណើរ​ពីរ​លើក​មក​ហើយ​ក្នុង​ឆ្នាំ​២០១៧​។​កាលពី​ថ្ងៃ​ទី​២២​មីនា​មាន​មនុស្ស​៥​នាក់​ស្លាប់​និង​ជា​ច្រើន​នាក់​របួស បន្ទាប់ពី​បុរស​ម្នាក់​ចេញពី​រថយន្ដ​ហើយ​ប្រើ​កាំបិទ​ចាក់​សម្លាប់​អ្នកដំណើរ​នៅ​ជិត​សភា​ក្រុង​ឡុង​ដ៍ គឺ​នៅ​លើ​ស្ពាន​Westminster​។​កាលពី​ថ្ងៃ​ទី​០៣​មិថុនា មាន​ហេតុការណ៍​ទី​ពីរ គឺ​រថយន្ដ​ធុន​តូច​មួយ​គ្រឿង​ដែរ​បាន​បើក​បុក​អ្នកដំណើរ​លើ​ស្ពាន​ក្រុង​ឡុង​ដ៍ បន្ទាប់មក​បាន​ធ្វើ​សកម្មភាព​វាយប្រហារ​អ្នដំណើរ​ដោ​យ​ប្រើ​កាំបិត​ស្លាប់​៧​នាក់​៕

ព័ត៌មានផ្សេងទៀត