ព្រះមហាក្សត្រ​​បញ្ចប់​​តំណែង​មន្ត្រីជាន់​ខ្ពស់​០៤​​រូប​តាម​​សំណើ​លោក​​ហ៊ុន សែន​​

ដោយ៖ គួន សំបូរ 18-06-2017 2:17 pm 19230
មន្ត្រីរាជការនៅក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងមក។ រូបថត ភ្នំពេញប៉ុស្តិ៍

​យោង​តាម​ព្រះរាជក្រឹត្យ​មួយ​ដែល​ស្នើ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ សម្តេចព្រះ​នរោត្តម សីហ​មុនី បាន​ត្រាស់​បង្គាប់​ឲ្យ​បញ្ចប់​មុខ​តំណែង​មន្ត្រី​ជាន់ខ្ពស់​០៤​រូប ពី​ក្រសួង​ចំនួន​០៣​មាន​៖ ក្រសួង​បរិស្ថាន ក្រសួង​សុខាភិបាល និង​ក្រសួង​ពាណិជ្ជកម្ម​។

​មន្ត្រីជាន់ខ្ពស់​០៤​រូប​ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង តាម​សំណើរ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​មាន​ដូចជា​៖ លោករ​ស់ ឆេង ទីប្រឹក្សា​អម​ក្រសួងពាណិជ្ជកម្ម មាន​ឋានៈ​ស្នើ​រដ្ឋលេខាធិការ​,​លោកច័​ន្ធ ទិ​ត្ស​រ៉ា​ម៉ូ អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​,​លោក​ហេង វណ្ណ​សក្តិ អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​,​និង​លោក​ប៉ុន សារឿ​ន អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​។ កិច្ចការងារ​នេះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជា​អ្នកទទួលបន្ទុក​អនុវត្ត​ព្រះរាជក្រឹត្រ ចាប់ពី​ថ្ងៃ​ឡាយព្រហស្តលេខា​តទៅ​។​

​គួរកត់សម្គាល់​ថា នៅក្នុង​ខែ​មិថុនា ឆ្នាំ​២០១៧​នេះ គេ​សង្កេតឃើញថា​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​ត្រូវបាន​ផ្តាស់​ប្តូរ​តួនាទី និង​ត្រូវ​បញ្ចប់​តំណែង​។ កាល​ពី​ម្សិលមិញ រដ្ឋាភិបាល​បាន​សម្រេច​ផ្លាស់ប្តូរ​អភិបាល​រាជធានី​និង​ខេត្ត ដល់​ទៅ​ចំនួន ៤ នាក់​។ ក្នុងនោះ​មាន នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ចាម ត្បូងឃ្មុំ និង កោះកុង​។ ចំណែក​ចៅហ្វាយក្រុង​និង​ខេត្ត​ចាស់​ទាំង​បួន ត្រូវ​ដំឡើង​តំណែង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ផងដែរ​៕

 

 

 

ព័ត៌មានផ្សេងទៀត