ពាក្យ​​«​កោះ​»​​មានន័យ​​ដូចម្តេច​ខ្លះ​?​

ដោយ៖ ខាត់ សុធី 18-06-2017 10:18 am 2238

​ពេលនេះ សូម​បង្ហាញ​សទិសសូរ​នៃ​ពាក្យ​«​កោះ​» ដែល​មានន័យ ខុស​គ្នា​ដូចតទៅ​៖

_«​កោះ​» ន័យ​ទី​១-​ថ្នាក់​ពាក្យ​ជា​.​កិ​. មានន័យ​ថា ហៅ​ដោយ​អំណាច​អាជ្ញា :​ដីកា​កោះ​។ អំពាវនាវ​ហៅ​(​ឆ្កែ​) :​ឆ្កែ​កោះ​អណ្តើក​, ឆ្កែ​កោះ គឺ​ឆ្កែ​ព្រុស​។​យប់មិញ​ចោរ​លួច​មាន់ អ៊ីចឹង​បានជា​ឆ្កែ​កោះ​ខ្លាំង​ម្ល៉េះ​។​

_«​កោះ​» ន័យ​ទី​២-​ថ្នាក់​ពាក្យ​ជា​.​កិ​.​មានន័យ​ថា លើក​ផ្គង​ឡើង​, ច្រើន​និយាយ​តែ​ខាង​ធ្នូ​សរ​។ ឧ​. កោះសរ​តម្រង់​។​

_«​កោះ​» ន័យ​ទី​៣-​ថ្នាក់​ពាក្យ​ជា​.​កិ​.​មានន័យ​ថា ធ្វើ​វត្ថុ​មាន​គ្រឿង​បរិភោគ​ជាដើម ឲ្យមាន​ទឹក​ព័ទ្ធជុំវិញ មាន​សណ្ឋាន​ជា​កោះ​។ ឧ​. យក​ស្ករ​ទៅ​កោះ​ទឹក កុំឲ្យ​ស្រមោច​ស៊ីបាន​។​

_«​កោះ​» ន័យ​ទី​៤-​ថ្នាក់​ពាក្យ​ជា​.​កិ​.​មានន័យ​ថា ថ្ពក់​។ ឧ​. ក្បឿង​កោះ​ជាប់​នៅ​ដៃ​រណែង​។​

_«​កោះ​» ន័យ​ទី​៥-​ថ្នាក់​ពាក្យ​ជា​.​ន​.​មានន័យ​ថា ទី​ដី ឬ​ភ្នំ ដែល​មាន​ទឹក​ព័ទ្ធជុំវិញ​។ ឧ​.​កោះកុង​, កោះត្រល់​, កោះ​ដាច់​…..​។​

_«​កោះ​» ន័យ​ទី​៦-​ថ្នាក់​ពាក្យ​ជា​.​ន​.​មានន័យ​ថា អវយវៈ​ក្នុង​ពោះ​បក្សី ។ ឧ​. កោះ​មាន់​,​កោះ​ទា​..​។​

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ទំព័រ​៥២)

ព័ត៌មានផ្សេងទៀត