ចាំទេពី​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​ថា​នឹង​មាន​ចៅហ្វាយ​​ខេត្ត​ជា​ស្ត្រី​?​

ដោយ៖ សៅ វិសាល 17-06-2017 6:46 pm 16038

​លោកស្រី មិថុនា ភូថ​ង អភិបាលរង​ខេត្ត​កោះកុង ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់ តែងតាំង​អភិបាល​ខេត្ត​កោះកុង ជំនួស​លោក ប៊ុន លើ​ត ដែល​ត្រូវ​ផ្ទេរតំណែង មក​ក្រសួង​មហាផ្ទៃ​។​

​សូមបញ្ជាក់​ថា ការតែងតាំង​លោក​ស្រី​មិថុនា ភូថ​ង ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​ខេត្ត​កោះកុង​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​ការធ្វើកំណែទម្រង់​មួយ​របស់​រដ្ឋាភិបាល  ដែល​ផ្តល់​តម្លៃ​ដល់​ស្ត្រី ក្លាយជា​មេដឹកនាំ​។

​កន្លងមក លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​មានប្រសាសន៍ថា នៅ​ថ្ងៃ​ខាង​មុខ​នឹង​មាន​ស្ត្រី​ជា​អភិបាលខេត្ត​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត