អ្វី​ជា​ហេតុផល​​នៅ​ពីក្រោយ​​ការសម្រេច​​លុបចោល​​លិខិត​​រារាំង​​លោក​​សម រង្ស៊ី​​មិន​ឲ្យ​​ចូល​ស្រុក​​?​

ដោយ៖ អឿន ភារ៉ា 16-06-2017 5:38 pm 10115

​ការ​បើកផ្លូវ​ឲ្យ​លោក​សម រង្ស៊ី ចូល​ស្រុក​ខ្មែរ​វិញ គឺ​ធ្វើឡើង​ក្រោយ​មួយថ្ងៃ បន្ទាប់​ពី​អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ បាន​ប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ​ថា លោក​នឹង​វិល​ចូល​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០១៨ បើ​រដ្ឋាភិបាល​លុបចោល​បម្រាម​លេខ​១៥១ ដែល​​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ណា​មួយ​ដឹក​លោក​មក​វិញ​។ ទោះជា​យ៉ាងណា ជុំវិញ​រឿងនេះ គេ​បាន​ដាក់​ការសង្ស័យថា អ្វី​ជា​បំណង​របស់​​រដ្ឋាភិបាល​ដែល​សម្រេច​លុបចោល​លិខិត​នេះ​, ល្អ ឬ​អាក្រក់​? បើ​តាម​លោក​សុខ ឥសាន អះអាងថា គឺ​ជា​ការសម្រេច​តាម​បំណង​របស់​សម រង្ស៊ី ដែល​ចង់​ចូល​ស្រុក​វិញ​។ រីឯ អ្នកតាមដាន​ស្ថាន​ការណ៍​​នយោបាយ​វិញ ហាក់​មើលឃើញថា នេះ​ជា​ឆាកល្ខោន​របស់​អ្នកនយោបាយ ច្រើន​ជាង​ចេតនា​ល្អ​ទៅ​វិញ​។ ចង់​ជ្រាប​កាន់​លំអិត សូម​ស្តាប់​នាទី​បច្ចុប្បន្នភាព​សង្គម ដូចតទៅ​៖

​សំឡេង

ព័ត៌មានផ្សេងទៀត