«កាលយើងនៅក្មេង» ជាគម្រោងដ៏ប្លែកមួយដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃកន្លះ គឺថ្ងៃទី១៧ ១៨ និង១៩ ខែមិថុនា នៅវត្តបុរាណចំប៉ា ជិតកៀនស្វាយ តាមបណ្ដោយផ្លូវជាតិលេខ១ រាជធានីភ្នំពេញ។ កម្មវិធីនេះ រៀបចំដោយក្រុមទាយាទអង្គរ ដែលជាក្រុមសិស្ស-និស្សិតដែលរួបរួមគ្នាធ្វើការងារសង្គម។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុវាយោ តំណាងក្រុមទាយាទអង្គរ បញ្ជាក់ថា ព្រឹត្តិការណ៍ «កាលយើងនៅក្មេង» នឹងនាំអ្នកចូលរួមទាំងអស់ត្រឡប់ទៅកាន់កុមារភាព ដោយបានបញ្ចូលនូវកម្មវិធីសប្បាយៗជាច្រើនកាលនៅក្មេង ដោយឈរលើគោលការណ៍លើកស្ទួយវប្បធម៌ជាតិ និងការអប់រំ។ មិនតែប៉ុណ្ណោះ កម្មវិធីនេះបានបង្កប់នូវអត្ថន័យដ៏ស៊ីជម្រៅទាក់ទងនឹងវប្បធម៌ ប្រវត្តិសាស្ត្រនៅតំបន់បុរាណខ្មែរផងដែរ។ ចង់ជ្រាបកាន់តែច្បាស់ពីព្រឹត្តការណ៍នេះ ជាបន្តសូមស្តាប់បទសម្ភាសន៍នៅក្នុងនាទីយុវជនប្រចាំសប្តាហ៍ រៀបចំដោយអឿន ភារ៉ា ដូចតទៅៈ
សំឡេង៖
ព័ត៌មានបន្ថែម៖