​​ជា​ការពិត​!​​​ក្រុម​IS​​ចាប់ផ្ដើម​​​សកម្មភាព​​​នៅ​អាស៊ី​​​​​ចេញពី​​ហ្វីលីពីន​​​មុនគេ​

ដោយ៖ ពេញ ផេង 30-05-2017 4:25 pm 320
ក្រុមឧទ្ទាម​នៅភាគខាងត្បូង​ប្រទេសហ្វីលីពីន

​បន្ទាប់ពី​មាន​ការប្រយុទ្ធ​កើតឡើង​រវាង​កងទ័ព​ហ្វីលីពីន ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ឧទ្ទាម នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន មាន​ការបារម្ភ​កើតឡើង​ពី​ប្រជាជន​នៅក្នុង​តំបន់​អាស៊ី​។​ការបារម្ភ​ត្រង់​ថា ក្រុម​រដ្ឋ​អ៊ីស្លាម​​ដូចជា​​ចាប់ផ្ដើម​សកម្មភាព​នៅ​អាស៊ី​ហើយ ចេញពី​ប្រទេសហ្វីលីពីន​មុនគេ​។​ដំបូង​ឡើយ​ក្រុម​នេះ​ជា​ក្រុម​សកម្មប្រយុទ្ធ​ក្នុង​តំបន់ ប៉ុន្ដែ​ក្រោយ​ដើរ​តាម​មនោគមវិជ្ជា​ក្រុម​រដ្ឋ​អ៊ីស្លាម ពួកគេ​បាន​ព្យាយាម​ចង់យក​តំបន់​ភាគ​ខាងត្បូង​ប្រទេស​ហ្វីលីពីន​ធ្វើជា​ទីតាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​។​នៅក្នុង​ប្រទេស​ថៃ​ក៏​មាន​ក្រុម​ឧទ្ទាម​អ៊ីស្លាម នៅ​ឥណ្ឌូនេស៊ី​ក៏មាន ដូច្នេះ​ថា​មិន​ត្រូវ​ពួកគេ​អាច​ចាប់​ដៃ​រួម​កម្លាំង​គ្នា ធ្វើឲ្យ​ក្រុម​រដ្ឋ​អ៊ីស្លាម​មាន​កម្លាំង​កាន់តែ​រឹងមាំ​ក្នុង​តំបន់​អាស៊ី​។​

​តើ​ក្រុម​រដ្ឋ​អ៊ីស្លាម​ពិតជា​ចាប់ផ្ដើម​សកម្មភាព​នៅ​តំបន់​អាស៊ី​មែន​?​តើ​ពួកគេ​នឹង​សហការ​ជាមួយ​ក្រុម​ឧទ្ទាម ​ក្នុង​បណ្ដា​ប្រទេស​ផ្សេង​ក្រៅពី​ហ្វីលីពីន​ដើម្បី​ពង្រឹងកម្លាំង​ឬទេ​?

​ជា​បន្ដ​សូម​ស្ដាប់​ការយល់ឃើញ​របស់​លោក​ឯម វណ្ណា​រ៉ា សាកសួរ​ដោយ​ពេញ ផេង​ដូចតទៅ​៖

​សំឡេង​៖

ព័ត៌មានផ្សេងទៀត