តំណាង​​គណបក្ស​​អួត​​ពី​​គោល​នយោ​បាយ​​ដាក់​​គ្នា​​សម្រាប់​​អភិវឌ្ឍន៍​​ភូមិ​​ឃុំ​​ដែល​​ឈ្នះ​ឆ្នោត​​

ដោយ៖ សេង បារាំង 19-05-2017 5:44 pm 1463

អង្គការ​សង្គម​ស៊ីវិល​ចំនួន​៥២ បាន​សហការ​គ្នា រៀបចំ​វេទិកា​ពិភាក្សា ស្ដីពី​ការប្ដេជ្ញាចិត្ត​របស់​គណ​បក្សនយោបាយ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៧ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន ខណៈ​ដែល​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ កាន់តែ​កៀក​ខិត​ជិត​មក​ដល់​។​

​ក្នុង​វេទិកា​ពិភាក្សា​ស្ដីពី​ការប្ដេជ្ញាចិត្ត​របស់​គណ​បក្ស​នយោបាយ​នេះ គ្រប់​តំណាង​គណបក្ស​នយោបាយ​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ សុទ្ធសឹងតែ​បាន​បញ្ចេញ​នូវ​ទស្សនៈ និង​គោលនយោបាយ​របស់​គណ​បក្ស​ខ្លួន ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​អាទិភាព​របស់​សហគមន៍​។​

​តំណាង​ឲ្យ​សហគមន៍​ចំ​នួន​២២ រាជធានី​ខេត្ត អ្នកស្រី​សេក សាលី ដែល​បាន​ចូលរួម​ស្ដាប់​ក្នុង​វេទិកា​ពិភាក្សា​ស្ដីពី​ការប្ដេជ្ញាចិត្ត​របស់​គណ​បក្ស​នយោបាយ​នេះ​ដែរ បានឲ្យដឹងថា ការប្ដេជ្ញា និង​ការលើក​ពី​គោលនយោបាយ​របស់​តំណាង​គណបក្ស​នយោបាយ មួយចំនួន​ស្រប​តាម​ការចង់បានរ​បស់​សហគមន៍ និង​មួយចំនួនទៀត​មិនទាន់​ស្រប​តាម​ការចង់បាន​។ អ្នកស្រី​សេក សាលី ក៏​បាន​លើក​ពី​ទុក្ឋ​កង្វល់​របស់​សហគមន៍​ដែល​ជួបប្រទៈ​រាល់ថ្ងៃ​ជម្រាប​ជូន​គ្រប់​តំណាង​គណបក្ស​ផង​ដែរ​……………

សំឡេង​អ្នកស្រី​សេក សាលី​៖

ចំណែក​និស្សិត​មក​ពី​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម លោក​ងួន ចិ​ត្រា ដែល​ចូលរួម​ស្ដាប់​ក្នុង​វេទិកា​នេះ​ដែរ បាន​ទទូច​ឲ្យ​គណបក្សនយោបាយ​ដែល​ឈ្នះឆ្នោត​ឃុំ​-​សង្កាត់ ធ្វើយ៉ាងណា​គោរព​តាម​ការសន្យា​នៅ​ក្នុង​គោលនយោបាយ​ខ្លួន ដើម្បី​បម្រើ​សេវា​ធាណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា និង​ធ្វើ​ការអភិវឌ្ឍន៍​ភូមិ​ឃុំ​ឲ្យមាន​ការរីកចម្រើន​។ ជាងនេះទៀត​និស្សិត​រូបនេះ ចង់​ឲ្យ​លុប​បំបាត់​ឲ្យ​អស់​នៅ​បញ្ហា​គ្រៀង​ញៀន និង​បញ្ហា​ឆក់​ភ្លន់​នៅតាម​ឃុំ​-​សង្កាត់​នីមួយៗ​ផងដែរ​……………

​សំឡេង​លោក​ងួន ចិ​ត្រា​៖

​សូមបញ្ជាក់​ថា វេទិកា​ពិភាក្សា ស្ដីពី​ការប្ដេជ្ញាចិត្ត​របស់​គណ​បក្សនយោបាយ ដែល​រៀបចំ​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​អញ្ជើញ​តំណាង​គណបក្ស​នយោបាយ​ទាំង​១២ ចូលរួម​ដែរ ដើម្បី​លើក​ពី​គោលនយោបាយ នៅពេល​មេឃុំ​-​ចៅសង្កាត់​ខ្លួន​ឈ្នះឆ្នោត ត្រូវ​ធ្វើ​អ្វីខ្លះ​សម្រាប់​អភិវឌ្ឍន៍​ភូមិ​ឃុំ​-​សង្កាត់​នោះ​។ ប៉ុន្តែ​មាន​តែ​តំណាង​គណបក្ស​នយោបាយ​ចំនួន​៩​តែប៉ុណ្ណោះ​ដែល​ចូលរួម រីឯ​តំណាង​គណបក្ស​៣ គឺ​គណបក្ស​ប្រជាជន គណបក្ស​សំបុក​ឃ្មុំ និង​គណបក្ស​សញ្ជាតិ​កម្ពុជា មិនបាន​ចូលរួម​នោះទេ​៕

​ដោយ​៖​សេង បារាំង 

ព័ត៌មានផ្សេងទៀត