លោក ខៀវ កាញ្ញារីទ្ធ បង្ហើប​ប្រាប់​ពី​ក្រុម​ជំនាញការ គ្រប់គ្រង​សាយ​ប៊ើ​ស្ប៉េ​ស (Cyberspace)

ដោយ៖ គង់ ឧត្តម 19-05-2017 2:56 pm 785

​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា បាន​រៀបចំ​សិក្ខាសាលា​ស្តីពី សាយ​ប៊ើ​ស្ប៉េ​ស (Cyberspace) ក្រោម​ប្រធានបទ « ការសិក្សា​ស្វែងយល់​អំពី​អភិបាលកិច្ច​សាយ​ប៊ើ​ស្ប៉េ​ស ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ និង​គោលដៅ​អភិវឌ្ឍន៍​ក្នុង​កម្ពុជា » នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា - ជប៉ុន (CJCC) ។​

​លោក​បណ្ឌិត យន់ គា នាយក​ប្រតិ​បត្ដិនៃម​ជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​បាន​ប្រាប់ឱ្យដឹង​ថា សិក្ខាសាលា​នេះ​បង្កើតឡើង​ក្នុង​គោលបំណង ដើម្បី​ចូលរួម​អភិវឌ្ឍ​យុវជន និង​សង្គម​ទាំងមូល​។ អ្វី​ដែល​ពិសេស​នោះ​គឺ សាយ​ប៊ើ​ស្ប៉េ​ស (Cyberspace)​នេះ វា​គឺជា​អាវុធ​មុខ​ពីរ ដែល​អាច​ផ្តល់ឱ្យ​អ្នកប្រើប្រាស់ ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ ដូច្នេះ យុវជន​ត្រូវតែ​ដឹង​ពី​វិធី​ទាញយក​ផលប្រយោជន៍​ពី​សាយ​ប៊ើ​ស្ប៉េ​ស (Cyberspace) ស្របគ្នា​នោះ យើង​ក៏​ត្រូវ​កាត់បន្ថយ​នូវ​ហានិភ័យ គុណវិបត្តិ និង​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត​ផង​ដែរ ។​

​សំឡេង លោក​បណ្ឌិត យន់ គា ៖

​បើ​តាម​ការ​ឱ្យ​ដឹង​ពី លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា បាន​ពន្យល់ថា សាយ​ប៊ើ​ស្ប៉េ​ស (Cyberspace) គឺជា បរិស្ថាន​នៃ​ទំនាក់ទំនង​សង្គម តាមរយៈ​កុំព្យូទ័រ និង​អ៊ិន​ធឺ​ណិ​ត ។​

​សំឡេង លោក ខៀវ កាញ្ញារីទ្ធ ៖

​លោក ខៀវ កាញ្ញារីទ្ធ បញ្ជាក់ថា « បញ្ហា​នេះ វា​បាន​ក្លាយជា​បញ្ហា​ចម្បង​សម្រាប់​សតវត្ស​ទី​២១ ដែល​មាន​បណ្តា​ប្រទេស​ក្នុង​លោក​ជាច្រើន​បាន​កំពុង​ជួប​បញ្ហា ដូច្នេះ យើង​ត្រូវតែ​មាន​ការយកចិត្តទុកដាក់​លើ ការគ្រប់គ្រង និង​ទប់ស្កាត់​ជា​ចម្បង​» ។  ជាក់ស្តែង ប្រទេស​ថៃ​បាន​ចំណាយ​ថវិកា​ចំនួន ៦៨​លាន​ដុល្លារ ដើម្បី​រក្សា​សន្តិសុខ​សាយ​ប៊ើ​ស្ប៉េ​ស (Cyber security) នេះ ។​

​លោក​បាន​បង្ហើប​ឱ្យដឹងថា សព្វថ្ងៃ រដ្ឋាភិបាល​កម្ពុជា មិន​បាន​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​សាយ​ប៊ើ​ស្ប៉េ​ស (Cyberspace) នេះឡើយ ។ រដ្ឋាភិបាល​កំពុង​រៀប​ចំ​ក្រុម​ជាច្រើន ដើម្បី​បណ្តុះបណ្តាល​លើ​ការងារ​ទប់ស្កាត់ និង​ជាពិសេស​គឺ​ការងារ​គ្រប់គ្រង​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត ដោយ​បាន​កំពុង​រៀនសូត្រ​ពី​ការគ្រប់គ្រង​នេះ ពី​បណ្តា​ប្រទេស​ផ្សេងៗ ពិសេស គឺ​ប្រទេស​ចិន ដែល​គេ​មាន​ការគ្រប់គ្រង​សាយ​ប៊ើ​ស្ប៉េ​ស (Cyberspace) នេះ​បាន​ល្អ ៕​

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត