រាជរដ្ឋាភិបាល​ជប៉ុន​​អនុម័ត​សេចក្ដីព្រាងច្បាប់​​ដាក់រាជ្យ​សម្បត្ដិ​

ដោយ៖ ពេញ ផេង 19-05-2017 10:19 am 1256
អធិរាជជប៉ុនព្រះបាទអាគី​ហ៊ី​តុ

​រាជរដ្ឋាភិបាល​ជប៉ុន​បានអនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​ដាក់​រាជ្យសម្បត្ដិ ហើយ​បើ​ច្បាប់​នេះ​ត្រូវបាន​សភា​អនុម័ត​ទាំងស្រុង នោះ​ព្រះ​ចៅ​អធិរាជ​ជប៉ុន​អាគី​ហ៊ី​តុ​(Emperor Akihito) នឹង​អាច​ដាក់រាជ្យ​បាន​ហើយ​។​អធិរាជ​ដែលមាន​ព្រះជន្ម​៨៣​វស្សា បាន​បញ្ជាក់​កាលពី​ឆ្នាំ​មុន​ថា អាយុ​និង​សុខភាព​របស់​ទ្រង់ ពិតជា​លំបាក​សម្រាប់​ព្រះអង្គ​ក្នុង​ការបំពេញ​ភារៈកិច្ច ហេតុនេះហើយ​ទើប​ទ្រង់​ចង់​ដាក់រាជ្យ​។​ប៉ុន្ដែ​ពុំ​មាន​ច្បាប់​ដាក់​រាជ្យ ឲ្យ​រាជទាយាទ​បន្ដ​គ្រងរាជ្យ​សម្បត្ដិ​ពី​ទ្រង់​បានឡើយ​។​

​សេចក្ដីព្រាងច្បាប់​នៅពេល​នេះ​បាន​ដាក់​ទៅ​សភា ហើយ​រំពឹង​ថា​នឹង​អនុម័ត​ឲ្យប្រើ​ប្រាស់​។​អធិរាជ​ជប៉ុន​ត្រូវ​ហាមឃាត់​ដោយ​រដ្ឋធម្មនុញ្ញ មិន​ឲ្យ​សម្ដែង​មតិ​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ ដូច្នេះ​ទ្រង់​មិន​អាច​មាន​បន្ទូល​អ្វី​ពាក់ព័ន្ធ​នឹង​ការដាក់រាជ្យ​បានដែរ​។​សូមបញ្ជាក់​ថា រាជទាយាទ​ដែល​ត្រូវ​គ្រងរាជ្យ​សម្បត្ដិ​បន្ដ​ពី​ទ្រង់ គឺ​ព្រះបាទ​ណា​រូ​ហ៊ី​តុ​(Prince Naruhito)​ព្រះជន្ម​៥៦​វស្សា​។​ទ្រង់​ជា​បុត្រា​ច្បង​របស់​អធិរាជ​អាគី​ហ៊ី​តុ​៕

ព័ត៌មានផ្សេងទៀត