លោក​ត្រាំ​​ប្រតិកម្ម​នឹង​ការតែងតាំង​​មន្ដ្រី​ពិសេស​​ស៊ើបអង្កេត​​ករណី​​លោក​​ជា​មួយ​រុស្ស៊ី​

ដោយ៖ ពេញ ផេង 19-05-2017 9:18 am 2163
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​លោក​ដូណាល់ ត្រាំ បានបង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ដ ចំពោះ​ការតែងតាំង​ទីប្រឹក្សា​ពិសេស​ទទួលបន្ទុក​កិច្ចការ​ស៊ើបអង្កេត ការ​សមគំនិត​រវាង​ក្រុម​អ្នករៀបចំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ជា​មួយ​រុស្ស៊ី​។​

​លោក​បាន​សរសេរ​នៅលើ​ប្រព័ន្ធ​Twitter​កាលពី​ថ្ងៃ​ទី​១៨​ឧសភា​ថា នេះ​ជា​ការតាមប្រមាញ់​ដើម្បី​ថ្កោលទោស​លើ​អ្នក​នយោបាយ​ដ៏​ខ្លាំងក្លា​បំផុត មិន​ធ្លាប់​មាន​ក្នុង​ប្រវត្ដិសាស្ដ្រ​អាមេរិក​។​លោក​បាន​សរសេរ​បន្ថែ​ម​ថា ជាមួយ​សកម្មភាព​ខុស​ច្បាប់​ដែល​បាន​កើតឡើង​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ស្រីគ្លីន​តុន​និង​លោក​អូបា​ម៉ា មិន​ដែល​មាន​ការតែងតាំង​ទីប្រឹក្សា​ពិសេស​បែបនេះ​ទេ​។​

​សួ​ម​បញ្ជាក់ថា ក្រសួង​យុត្ដិធម៌​អាមេរិក​កាលពី​ថ្ងៃ​ទី​១៧​ឧសភា បាន​តែងតាំង​លោក​Robert Mueller​អតីត​ប្រធាន​FBI ជា​ទីប្រឹក្សា​ពិសេស​ស៊ើបអង្កេត​ភាពចម្រូងចម្រាស នៃ​ទំនាក់ទំនង​រវាង​រដ្ឋ​បាល​របស់លោក​ជាមួយ​រុស្ស៊ី បន្ទាប់ពី​លោក​ត្រាំ​បាន​ទម្លាក់​ប្រធាន​FBI​លោក​James Comey​ចេញពី​តំណែង​៕

ព័ត៌មានផ្សេងទៀត