ចាប់ខ្លួនបុរសតៃវ៉ាន់ម្នាក់ក្រោយកាត់ក្បាលប្អូនស្រីខ្លួនឯង

ដោយ៖ ពេញ ផេង 18-05-2017 5:09 pm 1118
រូបភាពប៉ូលិសចុះអន្ដរាគមន៍

បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ក្រោយ​កាត់​ក្បាល​ប្អូនស្រី​ខ្លួនឯង​នៅមុខ​អ្នកជិតខាង​ដែល​កំពុង​ឈរ​មើល​ទាំង​តក់ស្លុត​។​បុរស​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ​Lin អាយុ​៥៤​ឆ្នាំ ហើយ​ស្ដ្រី​ជា​ប្អូនស្រី​ដែល​ត្រូវបាន​កាត់​ក្បាល​មាន​អាយុ​៥២​ឆ្នាំ​គ្មាន​បញ្ជាក់​ឈ្មោះ​ទេ​។​បងប្អូន​ទាំង​ពីរ​នាក់​សុទ្ធ​តែ​មិន​ទាន់​រៀបការ រស់នៅ​ជាមួយគ្នា​នៅ​ភាគខាងត្បូង​ទីក្រុង​Kaohsiung​។​លោក​Lin​បាន​មើលថែ​ប្អូនស្រី​ដែល​មាន​ជំងឺ​សតិអារម្មណ៍​ជាច្រើន​ឆ្នាំ​មកហើយ​។​

​នៅ​ថ្ងៃកើតហេតុ​ប្អូនស្រី​របស់​លោក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ប៉ុន្ដែ​នាង​មិន​ព្រម​ក៏​កើត​ជា​ជម្លោះ ក្រោយមក​បុរស​ជា​បង​ក៏​ចាប់ទាញ​កនាង ហើយ​ធ្វើ​សកម្មភាព​នៅ​ខាងក្រៅ​ផ្ទះ​របស់​ពួកគេ​ដោយ​ប្រើ​កូនកាំបិទ​។​តាម​សាក្សី​ឃើញ​ហេតុការណ៍​ឲ្យដឹងថា ស្ដ្រី​ជា​ជនរងគ្រោះ​បាន​លុតជង្គង់​សុំ​ឲ្យ​បងប្រុស​ដោះលែង នៅពេល​នាង​ត្រូវ​បងប្រុស​កាន់កជាប់​អូស​មក​លើ​ចិញ្ចើម​ផ្លូវ​ខាងក្រៅ​ផ្ទះ​។​សូមបញ្ជាក់​ថា ហេតុការណ៍​នេះ​ធ្វើឲ្យ​កក្រើក​នៅ​តៃវ៉ាន់ បន្ទាប់ពី​មាន​ហេតុការណ៍​កាត់​ក្បាល​ក្មេងស្រី​ម្នាក់​កាលពី​ឆ្នាំមុន​៕


ព័ត៌មានផ្សេងទៀត