ពលករ​ខ្មែរ​​ស្លាប់​​៤​នាក់​និង​របួស​៣​នាក់​ពេល​ជួប​គ្រោះថ្នាក់​​ចរាចរណ៍​​នៅ​​ថៃ​​

ដោយ៖ គួន សំបូរ 18-05-2017 2:16 pm 3620

​ពលករ​ខ្មែរ​ចំនួន​៤​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ នៅក្នុង​ចំណោម​ពលករ​ខ្មែរ​ទាំង​៧​នាក់ ខណៈ​ដែល​ពួកគេ​បាន​នាំគ្នា​ជិះ​រថយន្ត​តាក់ស៊ី​ចូល​ទៅ​កាន់​ទីក្រុង​បាងកក​ដើម្បី​រក​ការងារ​ធ្វើ ក៏បានជួប​នឹង​ឧប្បទ្ទវហេតុ​នៅតាម​ដងផ្លូវ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង នៅ​ខេត្ត​ឆាក់​ឈើ​ង​សៅ ប្រទេស​ថៃ​។​

​យោង​តាម​ការចុះផ្សាយរ​បស់​គេហទំព័រ​អគ្គស្នងការ​នគ​បាល​ជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់​ក៏​មាន​ពលករ​ខ្មែរ​ចំនួន​៤​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់ ដោយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទី​រព​ទ្យ​ដើម្បី​ជួយសង្គ្រោះ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ខេត្ត​ឆាក់​ឈើ​ង​សៅ ប្រទេស​ថៃ ខណៈ​ដែល​ពួកគេ​បាន​នាំគ្នា​ជិះ​រថយន្ត​តាក់ស៊ី​ចូល​ទៅ​កាន់​ទីក្រុង​បាងកក​ដើម្បី​រក​ការងារ​ធ្វើ ក៏​បាន​ជួប​នឹង​ឧប្បទ្ទវហេតុ​នៅតាម​ដងផ្លូវ​។​

​ពលករ​ខ្មែរ​ចំនួន​៤​នាក់​ដែល​ស្លាប់​នោះ គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។ រីឯ​អ្នក​របួស​ចំនួន​៣​នាក់​មាន​ឈ្មោះ​ដូច​ជា​៖ នី​ត ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ឈ្មោះ​ខេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​កុមារ​ម្នាក់​អាយុ​២​ឆ្នាំ​។ រហូតមកដល់​ពេលនេះ យើង​នៅ​មិនទាន់​ទទួល​បាន​ការបំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ ក្រសួងការបរទេស​ទេ​។​

​បច្ចុប្បន្ន​ក្រោយពេល​កើតហេតុ​កំលាំង​សមត្ថកិច្ច​របស់​ប្រទេស​ថៃ កំពុង​ដាក់​កំលាំង​ដើម្បី​ចុះ​ការសាកសួរ​បន្ថែម​ទៅលើ​អ្នក​ដែល​រងរបួស​កំពុង​ស​ម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ ចំណែក​សព ក៏​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ ដើម្បី​ទាក់ទង​ទៅ​អគ្គ​កុងស៊ុល និង​បញ្ជូន​ទៅកាន់​ស្រុកកំណើត​នៅ​ឯ​ប្រទេស​កម្ពុជា​វិញ​៕

ព័ត៌មានផ្សេងទៀត