UN​​ត្រូវ​ប៉ះប៉ូវ​​ដូចម្តេចខ្លះ ​ចំពោះ​ការ​ពលី​​របស់​​ទាហាន​​ខ្មែរ​​ទាំង​​៤​​នាក់​​?​

ដោយ៖ អឿន ភារ៉ា 11-05-2017 4:03 pm 8428

​ក្នុង​ឆ្នាំ​២០១៧​នេះ សោកនាដកម្ម​ដំបូង​បាន​កើតឡើង​ចំពោះ​ទាហាន​កម្ពុជា​ចំនួន ៤​នាក់ ដែល​ត្រូវបាន​វាយប្រហារ​ដោយ​ពួក​ឧទ្ទាម នៅ​តំបន់​អាហ្វ្រិក​កណ្តាល បណ្តាលឲ្យ​ស្លាប់​បាត់បង់​ជីវិត កាលពី​យប់​ថ្ងៃ​ទី​៨ ខែ​ឧសភា​។ ចំពោះ​ការ​ជីវិត​របស់​ទាហាន​កម្ពុ​ជា​ទាំង​៤​នាក់ ពេល​កំពុង​បំពេញ​បេសកកម្ម​ក្នុងនាម​ជា​កងកម្លាំង​នៃ​អង្គការ​សហប្រជាជាតិ តើ​អង្គការសហប្រជាជាតិ​ត្រូវ​ទទួល​ខុស​យ៉ាង​ដូចម្តេច​ខ្លះ​? ហើយ​កម្ពុជា និង​អង្គការ​សហប្រជាជាតិ គួរតែ​ពង្រឹង​ការត្រួតពិនិត្យ​អ្វីខ្លះ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ទាហាន​មួក​ខៀវ​របស់​កម្ពុជា ដែល​កំពុង​ប្រតិបត្តិ​​ការ​នៅ​បណ្តា​ប្រទេស​ទូទាំង​ពិភព​លោក​​នោះ​? សូម​ស្តាប់​បទសម្ភាសន៍​នៅក្នុង​នាទី​បច្ចុប្បន្នភាព​សង្គម រៀបចំ​ដោយ​អឿន ភា​រ៉ា ដូចតទៅ​៖

​សំឡេង៖

បច្ចុប្បន្ន​កម្ពុជា​បាន​ក្លាយជា​ប្រទេស ដែល​បញ្ជូន​កងកម្លាំង​របស់​ខ្លួន​ឲ្យ​ពាក់មួ​កខៀវ​ទៅ​ចូលរួម​រក្សា​សន្តិភាព​នៅក្នុង​ប្រទេស​មួយ​ចំនួន ដែល​ជា​ចំណុចក្តៅ​នៅលើ​សកលលោក​។ ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​រក្សាសន្តិភាព​បានជាង​៤​ពាន់​នាក់ ទៅ​បណ្តា​ប្រទេស​ដូចជា ស៊ី​រី ឆាដ ស៊ូដង់ ស៊ូដង់​ខាងត្បូង ម៉ាលី អាហ្វ្រិក​កណ្តាល និង​ប្រទេស​លី​បង់​ជាដើម​។​

​ចំពោះ​ការស្លាប់​របស់​ទាហាន​មួក​ខៀវ​កម្ពុជា​ ៤​នាក់ ដោយ​ការវាយប្រហារ​នៅ​អាហ្វ្រិក​កណ្តាល​នេះ បើ​តាម​ការបញ្ជាក់​រប​ស់លោក​សែម  សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​កងកម្លាំង​រក្សា​សន្តិភាព និង​បោសសំអាត​កាកសំណល់​សង្គ្រាម ប្រាប់​វិទ្យុ​បារាំង ឱ្យដឹងថា តាម​គោលការណ៍​របស់​អង្គការសហប្រជាជាតិ​កន្លងមក គ្រួសារ​សព​ដែល​បាន​ពលី​ក្នុងការ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​​ក្រោម​ឆត្រ អង្គការសហប្រជាជាតិ អាច​នឹង​ទទួលបាន​ថវិកា ៧ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់ៗ​ពី​UN និង​បូក​រួម​ទាំង​ប្រាក់​បន្ថែម​តាម​គោលការណ៍​របប​នៃ​ឋានន្តរសក្ដិ ពី​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​៕​

ព័ត៌មានផ្សេងទៀត