តើ​មន្ត្រី​សិទ្ធិមនុស្ស​ សកម្មជន​បក្សប្រឆាំង​​អាច​នឹង​​លើក​លែង​​ទោស​​នៅ​ថ្ងៃបុណ្យ​​វិសាខ​បូជា​​ទេ​​?​

ដោយ៖ អឿន ភារ៉ា 05-05-2017 3:40 pm 2941

​ដូច​សព្វមួយដង ការស្នើ​ឲ្យមាន​ការលើក​លែង និង​បន្ធូរបន្ថយ​ទោស​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​ធ្វើឡើង​៣​ដង ក្នុង​មួយ​ឆ្នាំ គឺ​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី ពិធី​បុណ្យ​អុំទូក និង​ពិធីបុណ្យ​វិសាខ​បូជា​។ នៅ​ក្នុង​​ឱកាស​បុណ្យ​វិសាខបូជា ថ្ងៃទី​១០​ឧសភា​ខាងមុខ​នេះ លោក​គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ឱ្យដឹងថា យ៉ាង​ហោច​ណាស់​ មាន​ទណ្ឌិត​ចំនួន​២៧៤​នាក់ ក្នុងនោះ​មាន​ទណ្ឌិត​ស្ត្រី​២៣​នាក់ កំពុង​​ត្រូវបាន​ពិនិត្យ ដើម្បី​ស្នើ​ព្រះមហាក្សត្រ​លើកលែងទោស និង​បន្ធូរបន្ថយ​ទោស​។ ប៉ុន្តែ លោក​បញ្ជាក់ថា ក្នុងចំណោម​ទណ្ឌិត​​ទាំង​នោះ មិនដឹងថា​មាន​មន្ត្រី​សិទ្ធិមនុស្ស សកម្មជន​បក្សប្រឆាំង និង​សកម្ម​ជន​ដីធ្លី​នោះ​ទេ ព្រោះ​មិន​បាន​ផ្តោត​លើ​អត្តសញ្ញាណ​ឡើយ​។ ទោះជា​យ៉ាងណា ការស្នើ​លើកលែង និង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត​ខាងមុខនេះ មិន​ត្រូវបាន​មន្ត្រី​គណបក្សនយោបាយ និង​មន្ត្រី​សង្គម​​ស៊ីវិល រំពឹងថា នឹង មាន​ការដោះលែង​សកម្មជន​របស់​គេ​ឡើយ​។ សូម​ស្តាប់​បទសម្ភាសន៍​នៅក្នុង​នាទី​បច្ចុប្បន្នភាព​សង្គម​រៀបចំ​ដោយ​អឿន ភា​រ៉ា ដូចតទៅ​.....
​សំឡេង​៖

ព័ត៌មានផ្សេងទៀត