លោក​អាត់ ធន់​​៖​​បើ​ទោះ​​ធ្លាប់​ត្រូវ​គេ​​តាម​សម្លាប់​​ក៏​មិន​បោះបង់​​ការងារ​​ការពារ​​សិទ្ធិ​កម្មករ​

ដោយ៖ អ៊ុន សុខឡា 04-05-2017 2:45 pm 501
លោកអាត់ ធន់ប្រធានសហភាពការងារកម្ពុជា

លោក​អាត់ ធន់​ដែល​កើត​ក្នុង​ត្រកូល​គ្រួសារ​សាមញ្ញ​មួយ ស្ថិតនៅក្នុង​ខេត្ត​ព្រៃវែង បាន​ចូល​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​កាត់ដេរ​មួយ ផ្នែក​សម្ភារ​។ ដោយ​សង្កេតឃើញ មាន​ការរំលោភបំពាន​សិទ្ធិ​កម្មករ​ធ្ងន់ធ្ងរ ទើប​នៅ​ចន្លោះ​ឆ្នាំ​១៩៩៨-១៩៩៩ លោក​បាន​មក​សិក្សា​ជាមួយ​អង្គការ​ផ្នែក​ការងារ​មួយ រហូត​ឈានដល់​ការបង្កើត​សហជីព​ក្នុង​មូលដ្ឋាន​។ ផ្តើមចេញ​ពី​កម្មករ​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​កាត់ដេរ លោក​អាត់ ធន់​ត្រូវបាន​បោះឆ្នោត​ឲ្យ​ជាប់​ជា​ប្រធាន សហជីព​ផ្នែក​កាត់ដេរ​នៅ​ឆ្នាំ​២០០៤ ហើយ​ក្រោយ​ការងារ​ជោគជ័យ លោក​ត្រូវបាន​បោះឆ្នោត​ជាប់​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា​នៅ​ឆ្នាំ​២០០៦​។​

នៅក្នុង​ការបំពេញ​ការងា​រ​កន្លងមក​លោក​អាត់ ធន់​ធ្លាប់​ត្រូវបាន​គេ​គំរាម ធ្លាប់​រង​ការវាយដំ​ឲ្យ​រងរបួស និង​ធ្លាប់​ត្រូវបាន​គេប៉ុនប៉ង​តាម​សម្លាប់​ជា​ច្រើនលើក​ច្រើនសា នៅ​ចន្លោះ​ឆ្នាំ​២០០៤-២០០៦ និង​ចន្លោះ​ឆ្នាំ​២០០៨-២០១០​និង​២០១៤​។ យ៉ាងណាក៏ដោយ លោក​អាត់ ធន់​អះអាងថា មិន​មាន​បំណង​បោះបង់​ការងារ​ការពារ​សិទ្ធិ​កម្មករ​នោះ​ទេ ដ​រាប​ណា​លោកនៅតែ​ទទួលបាន​ការគាំទ្រ​។

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​អាត់ ធន់​ប្រធាន​សហភាព​ការងារ​កម្ពុជា នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖

ព័ត៌មានផ្សេងទៀត