ស្ថានភាពនៅឧបទ្វីបកូរ៉េពុំទាន់បានស្រាកស្រាន្ដទេ គឺភាគីពាក់ព័ន្ធកំពុងតែរិះរកមធ្យោបាយមកដោះស្រាយ។ទាំងអាមេរិក ទាំងកូរ៉េខាងត្បូង កូរ៉េខាងជើងជាដើម កំពុងតែធ្វើយ៉ាងណាសម្រេចគោលបំណង។អាមេរិកនិងកូរ៉េខាងត្បូង ចង់ឲ្យកូរ៉េខាងជើងបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ-មីស៊ីល។ចំណែកកូរ៉េខាងជើង ចង់ឲ្យអាមេរិក-កូរ៉េខាងត្បូងបញ្ឈប់ការបង្កហេតុនៅលើឧបទ្វីបកូរ៉េ ជាក់ស្ដែងការធ្វើសមយុទ្ធប្រចាំឆ្នាំ ព្រមទាំងបញ្ឈប់ការយាយីទៅលើខ្លួនទៀត។ម្ខាងៗបានខិតខំយ៉ាងខ្លាំង ដោយកូរ៉េខាងជើងបានផ្ញើលិខិតទៅសមាគមអាស៊ាន ហើយអាមេរិកក៏បានទទូចទៅសម្ព័ន្ធមិត្ដជាសមាជិកអាស៊ាន ឲ្យជួយជ្រោមជ្រែងខ្លួន។តើអាស៊ានអាចមានឥទ្ធិពលជួយបន្ធូរបន្ថយ ភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានទេ?
ជាបន្ដមានបទសម្ភាសន៍រវាងពេញ ផេងជាមួយលោកសូ ចន្ថា៖
សំឡេង៖