កសិករ​កំពុង​ព្រួយបារម្ភ​​ពី​តម្លៃ​គ្រាប់​ឈូក​​ដែល​ធ្លាក់​ចុះ​​យ៉ាងគំហុក​​

ដោយ៖ ចេន សុជាតា 02-05-2017 4:16 pm 2895
កសិករកំពុងវាយផ្លែឈូក នៅស្រុកពារាំង​ ខេត្តព្រៃវែង

​ស្របពេល​ដែល​តម្លៃ​ស្រូវ​នៅតែ​បន្ត​ធ្លាក់ចុះ បាន​ធ្វើឲ្យ​ប្រជាកសិករ​ស្រងាកចិត្ត​ជា​ខ្លាំងលែងច​ង់​ដាំ​ស្រូវ​តទៅទៀត ពោល​គឺ​ពួកគាត់​ធ្វើស្រែ​សម្រាប់​តែ​ទទួលទាន​ក្នុង​ក្រុម​គ្រួសារ​តែប៉ុណ្ណោះ​។ ប្រជា​កសិករ​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន បាន​ងាក​ទៅ​ដាំ​បន្លែ​ធម្មជាតិ ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ និង​សម្រាប់​ផ្គង់​ផ្គង់​ជីវភាព​ប្រចាំថ្ងៃ កសិករ​ខ្លះទៀត​ស្រាប់តែ​ផ្អើល​ដាំ​ឈូក​ដោយសារតែ​តម្លៃ​គ្រាប់​ឈូក​កំពុង​មាន​ទីផ្សារ និង​មាន​តម្លៃ​ថ្លៃ​ជាង​ស្រូវ​រាប់សិប​ដង​ឯណោះ​។ ក៏ប៉ុន្តែ​សន្ទុះ​នៃ​តម្លៃ​នេះ ឡើង​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​ស្រាប់តែ​ធ្លាក់ចុះ​យ៉ាង​គំហុក​ធ្វើ​ឲ្យ​កសិករ​ព្រួយ​ចិត្ត​ជាខ្លាំង ខណៈ​ដែល​ដំនាំ​ឈូក​នៅ​ពេញ​វាលស្រែ​។ សូមស្ដាប់បទយកការណ៍ រៀបចំដោយ ចេ​ន សុជាតា ​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត