លោក​ឆាំង យុ​​៖​​ចង់​សងសឹក​​នឹង​របប​​ខ្មែរក្រហម​​ទើប​ធ្វើ​ជា​អ្នក​​ស្រាវជ្រាវ​​ពី​របប​នេះ​

ដោយ៖ អ៊ុន សុខឡា 27-04-2017 4:01 pm 1085

​លោក​ឆាំង យុ​ក៏​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ទៀត​ដែរ លោក​គឺជា​ជនរងគ្រោះ នៅក្នុង​របប​ខ្មែរក្រហម មុន​ភៀសខ្លួន​ទៅ​រស់នៅ​អាមេរិក​។ លោក​បាន​បាត់បង់​សាច់ញ្ញាតិ​ជាច្រើន​នាក់ នៅក្នុង​របប​នោះ​។ រូបលោក​ផ្ទាល់ ប៊ិះ​នឹង​បាត់បង់​ជីវិត​នៅក្នុង​របប​នោះ​ដែរ នៅ​ពេល​លោក​មាន​អាយុ​ជាង​១០​ឆ្នាំ​។ លោក​បាន​រម្លឹកថា របប​ខ្មែរក្រហម​បាន​ហាមឃាត់​គ្រប់បែបយ៉ាង សូម្បី​តែ​ការគិត ដែល​ធ្វើ​ឲ្យ​ម្តាយ​លោក​មិន​ហ៊ាន​ស្រក់​ទឹកភ្នែក ពេល​ឃើញ​គេ​ធ្វើ​ទារុណកម្ម​លោក និង​មិន​ហ៊ាន​ប​ង្ហាញ​អារម្មណ៍​រំភើប​នៅពេល លោក​ត្រូវបាន​ខ្មែរក្រហម​យល់ព្រម​ដោះលែង​ចេញពី​គុក ក្រោយ​លួច​រើស​គួរ​ស្រូវ​។ ចំណុច​នេះ​ហើយ ដែល​ធ្វើឲ្យ​លោក​សម្រេច ចូល​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា តាំងពី​ឆ្នាំ​១៩៩៥​មក ដើម្បី​សងសឹក​នឹង​អ្នក​ដែល​ដឹកនាំ​ក្នុង​របប​ដ៏​ព្រៃផ្សៃ​មួយ​នេះ​។ សងសឹក ដោយសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បង្កើតឡើង ដើម្បី​ជំរុញ​ឲ្យមាន​ការកាត់​ទោស មេដឹកនាំ​ខ្មែរក្រហម ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការផ្តល់​ឯកសារ​ដល់​សាលាក្តី​នេះ ដើម្បី​ប្រើប្រាស់​នៅក្នុង​ដំណើរការ​ជំនុំជម្រះ​។ យ៉ាងណា​ក៏​ដោយ​ចុង​ក្រោយ លោក​ឆាំង យុ​ក៏បាន​ផ្លាស់​ប្តូរ​ពី​គំនិត​សង​សឹង មក​ជា​ការផ្សះផ្សា​វិញ​។​

សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​ឆាំង យុ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖

ព័ត៌មានផ្សេងទៀត