កូរ៉េខាងត្បូង​​ស្ថិត​ក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់​​មុន​កូរ៉េខាងជើង​​ប្រារព្ធ​ពិធី​​សំខាន់​មួយទៀត​

ដោយ៖ ពេញ ផេង 21-04-2017 4:51 pm 6447
រូបភាព​កងទ័ព​កូរ៉េខាងជើង​ពេលប្រារព្ធពិធី​កន្លងមក

​កូរ៉េខាងត្បូង​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១​មេសា​នេះ​ថា ខ្លួន​កំពុង​ស្ថិត​ក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់ មុន​ពេល​កូរ៉េខាងជើង​ប្រារព្ធ​ពិធី​ដ៏​អស្ចារ្យ​របស់គេ​មួយទៀត​។​នោះ​គឺ​ការ​ប្រារព្ធ​ខួប​ទី​៨៥​នៃ​ការបង្កើត​កងទ័ព​ប្រជាជន​កូរ៉េ ដែល​នឹង​ប្រព្រឹត្ដទៅ​នៅ​ថ្ងៃ​ទី​២៥​មេសា​។​កូរ៉េខាងត្បូង​បាន​បញ្ជា​ឲ្យ​ប្រុងប្រយ័ត្ន​នៅ​តំបន់​ព្រំដែន និង​យកចិត្ដទុកដាក់​ខ្ពស់​នៅ​ទីនោះ ចន្លោះ​ពេល​មាន​ការព្រួយបារម្ភ​ថា កូរ៉េខាងជើង​អាច​នឹង​ធ្វើ​តេស្ដ​នុយក្លេអ៊ែរ​ជាថ្មី​។​

​សូមបញ្ជាក់​ថា កូរ៉េខាងជើង​នៅ​ពេល​ប្រារព្ធ​ពិធី​ធំៗ​ម្ដងៗ តែងតែ​ធ្វើ​តេស្ដ​មី​ស៊ី​ល​ឬ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​អបអរ ហើយ​នេះ​ជា​ហេតុផល​កូរ៉េខាងត្បូង​កំពុង​បារម្ភ ព្រោះ​កូរ៉េខាងត្បូង​ចាត់ទុក​ជា​សកម្មភាព​បង្កហេតុ ប៉ះពាល់​ដល់​ស្ថេរភាព​លើ​ឧបទ្វីប​កូរ៉េ​។​មន្ដ្រី​អាមេរិក​និង​កូរ៉េ​ខាងត្បូង​កន្លងមក ធ្លាប់បាន​និយាយ​ដែរ​ថា កូរ៉េខាងជើង​អាច​នឹង​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៦ ក្នុង​ពេល​ឆាប់ៗ​នេះហើយ​។​ជា​ទង្វើ​ដែល​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ហាមឃាត់​ដាច់ខាត​៕

ព័ត៌មានផ្សេងទៀត