អភិបាលក្រុង​​ព្រមាន​​ចាប់​សត្វ​ឆ្កែ​​ទៅ​សាលា​ខណ្ឌ​​បើ​នៅ​​បន្ត​បណ្តើរ​​ឲ្យ​លេង​លើ​សួនច្បារ​

ដោយ៖ អ៊ុន សុខឡា 21-04-2017 3:03 pm 4707

​លោក​ប៉ា សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ បាន​ព្រមាន​មិនឲ្យ​ប្រជាពលរដ្ឋ​បណ្តើរស​ត្វ​ឆ្កែ​ឡើង​លើ​សួនច្បារ​តទៅទៀត ពី​ព្រោះ​ធ្វើឲ្យប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ និង​បញ្ហា​ផ្សេងៗ​ទៀត ដែល​រំខាន​ដល់​ពលរដ្ឋ​និង​ភ្ញៀវ​អន្ដរជាតិ ដែល​ហាត់ប្រាណ​និង​ដើរ​លេង​កំសាន្ដ នៅ​លើ​សួនច្បារ​ទាំងនោះ​។ អភិបាល​រាជធានី​ភ្នំពេញ​រូបនេះ បាន​ព្រមាន​ថា បើ​ប្រជាពលរដ្ឋ​ទាំងឡាយណា នៅ​បន្ដ​បណ្ដើរ​សត្វ​ឆ្កែ​ទៀត សមត្ថកិច្ច​និង​អាជ្ញាធរ នឹង​ចាប់​សត្វ​ឆ្កែ​បោះ​ទៅលើ​ឡាន​ហើយ​ដឹក​មក​សាលាខណ្ឌ​។​

​ការព្រមាន​របស់​លោក​ប៉ា សុជាតិ​វង្ស​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ របស់​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​២១​ខែ​មេសា​នេះ​ ហើយត្រូវបានចុះផ្សាយ​ដោយសារព័ត៌មា​ន​Fresh News។ ក្រៅពី​មាន​វិធានការ​ចំពោះ​សត្វ​ឆ្កែ លោក​ប៉ា សុជាតិ​វង្ស ក៏​បាន​ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ចំការមន មាន​វិធានការ​ចំពោះ​ការលក់ដូរ រំលោភ​យក​សួនច្បារ​ក្បែរ​នាគ​បាញ់​ទឹក​ផងដែរ ដែល​ធ្វើឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​បង្ក​ឲ្យ​កកស្ទះ​ចរាច​រណ៍​យ៉ាងខ្លាំង ដោយសារ​តែ​អ្នក​ទិញ​ចត​យានយន្ត​ពេញ​ផ្លូវ​៕

ព័ត៌មានផ្សេងទៀត