ស្លាប់​៣​រងរបួស​៨​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២០​ខែ​មេសា​

ដោយ៖ ថា ចាន់ធី 21-04-2017 10:35 am 1370

​យោង​តាម​ការចុះផ្សាយរ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បានអោយដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី ២០ ខែ​មេសា ឆ្នាំ​២០១៧ បាន​កើតឡើង​ចំនួន​៨​លើក ដែល​បាន​បណ្តាលអោយ​មាន​អ្នកស្លាប់ ៣​នាក់ និង​រងរបួស​ធ្ងន់​ស្រាល ៨​នាក់​។​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ​ក៏​បាន​បង្ក​អោយ​ខូចខាត​យានយន្ត ១៤​គ្រឿង រួម​មាន​ម៉ូតូ ៩​គ្រឿង រថយន្ត​ធុន​តូច ៤​គ្រឿង រថយន្ត​ធុន​ធំ ១​គ្រឿង និង​ថ្មើរជើង ១​នាក់ ។​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ២​លើក ប្រជែង ២​លើក ស្រវឹង ៣​លើក មិន​គោរព​សិទ្ធិ ១​លើក ៕

ព័ត៌មានផ្សេងទៀត