រដ្ឋមន្ដ្រីការបរទេសអាមេរិកលោកRex Tillerson នឹងជួបប្រជុំជាមួយរដ្ឋមន្ដ្រីការបរទេសមកពីប្រទេសអាស៊ីអាគ្នេយ៍ នៅថ្ងៃទី០៤ឧសភា នៅក្នុងទីក្រុងវ៉ាស៊ីនតោន មុនពេលកិច្ចប្រជុំកំពូលប្រចាំតំបន់អាស៊ីចាប់ផ្ដើមក្នុងខែវិច្ឆិកា។នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាមេរិក។
រដ្ឋមន្ដ្រីប្រទេសជាសមាជិកអាស៊ានទាំង១០ បានស្នើសុំជួបលោកTillerson ដើម្បីចង់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋបាលថ្មីអាមេរិក។លោកTillersonនិងរដ្ឋមន្ដ្រីទាំង១០រូប នឹងពិភាក្សាពីបញ្ហាពាណិជ្ជកម្ម ការអះអាងកាន់កាប់នៅសមុទ្រចិនខាងត្បូង ការជួញដូរ បទឧក្រិដ្ឋ និងបញ្ហាផ្សេងៗទៀត៕