មន្ត្រី​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា​​ម្នាក់​ត្រូវ​ACU​​ចាប់ខ្លួន​ពាក់ព័ន្ធ​​អំពើពុករលួយ​​

ដោយ៖ គួន សំបូរ 21-04-2017 9:50 am 3304
រូបពីcampost

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៧​នេះ​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) បាន​ចាប់ខ្លួន​មន្ត្រី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​ហើយ កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា​នេះ ពាក់ព័ន្ធ​រឿង​ពុករលួយ​។​

​ជនសង្ស័យ​ដែល​ACU សម្រេច​ចាប់ខ្លួន​នោះ​មានឈ្មោះ ឈឹម ពិសិដ្ឋ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ តួនាទី​ជា​ជំនួយការ​អគ្គលេខាធិការរង នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហើយ​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ម៉ោង​២​រសៀល ថ្ងៃទី​២០ ខែ​មេសា​នេះ​។ នេះ​បើ​តាម​លោក ឱម យ៉ិនទៀង​៕

ព័ត៌មានផ្សេងទៀត