ព័ត៌មានអន្តរជាតិ  |  នយោបាយ

លោក​ដូណាល់ ត្រាំ​​នឹងចូលរួម​កិច្ចប្រជុំ​​កំពូល​បី​​នៅ​អាស៊ី​​ក្នុង​ខែវិច្ឆិកា​

21-04-2017 9:42 am
 ចំនួនទស្សនា 1513
ប្រធានាធិបតី​អាមេរិក​លោកដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ នឹងចូលរួម​កិច្ចប្រជុំ​កំពូល​ចំនួន​បី នៅក្នុង​តំបន់​អាស៊ី​នា​ខែ​វិច្ឆិកា​ខាងមុខ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​អនុ​ប្រធានាធិបតី​អាមេរិក លោក​Mike Pence នៅក្នុង​ទីក្រុង​ចា​កាតា ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​ទីនោះ​។​លោក​Pence​បញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា កិច្ចប្រជុំ​ដែល​លោក​ត្រាំ​នឹងចូលរួម មាន​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ី​ខាងកើត​ប្រព្រឹត្ដទៅ​នៅ​ក្នុ​ង​ប្រទេស​ហ្វីលីពីន រួម​ទាំង​កិច្ចប្រជុំ​ស្ដី​ពី​កិច្ចសហប្រតិបត្ដិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​(APEC) ធ្វើឡើង​នៅក្នុង​ប្រទេស​វៀតណាម​។​

​លោក​Mike Pence​បន្ថែមថា រដ្ឋបាល​លោក​ដូណាល់ ត្រាំ​នឹង​ធ្វើការ​ជាមួយ​អាស៊ាន​លើ​បញ្ហា​សន្ដិសុខ ពាណិជ្ជកម្ម និង​សេរីភាព​នាវាចរណ៍​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​ជា​សមុទ្រ​ចិន​អះអាង​កាន់កាប់​ស្ទើរ​ទាំងស្រុង ប៉ុន្ដែ​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយចំនួន​ថា​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់គេ​៕

ព័ត៌មានផ្សេងទៀត

 
x