លោក​ហ៊ុន សែន​​ដាស់តឿន​​ពលរដ្ឋ​​ថា ​បើ​មិន​ចង់​​មាន​​សង្គ្រាម​ បោះឆ្នោត​​ឲ្យ​​គណបក្ស​​ប្រជា​ជន​​

ដោយ៖ អឿន ភារ៉ា 21-04-2017 9:09 am 56150
Photo/AP

​ស្របពេល​ដែល​ការបោះឆ្នោត​កាន់តែ​ជិត​ចូលមក​ដល់ ប្រមុខ​ដឹកនាំ​គណបក្ស​កាន់​អំណាច​បាន​ថ្លែង​ព្រមាន​ពី​សង្គ្រាម បើ​មាន​ការផ្លាស់ប្តូ​រដ្ឋអំណាច​នៅ​កម្ពុជា​។ នៅក្នុង​ពិធី​ជួប​ស្វាគមន៍​កីឡាការិនី​ខ្មែរ ដែល​ទទួល​មេដាយមាស​ពិភពលោក កាល​ពី​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកឡើង​ថា ដោយ​ចោទ​ជា​សំណួរ​ថា តើ​បោះឆ្នោត​ដើម្បី​សន្ដិភាព ឬ​បោះឆ្នោត​ដើម្បី​សង្គ្រាម​? នាយក​រដ្ឋ​មន្ត្រី​​នេះ ក្រើនរំឭក​ដាក់​តឿន​ពលរដ្ឋ​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​កាន់អំណាច មិន​ប្រាកដ​ថា សន្តិភាព​រក្សា​នោះទេ ហើយ​បាន​បើ​ចង់​បាន​សន្ដិភាព បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​។ សូម​​ស្តាប់​ប្រសាសន៍​របស់​លោក​ហ៊ុន សែន បន្ថែម​.....
​សំឡេង​៖

ព័ត៌មានផ្សេងទៀត