កូរ៉េខាងជើង​​ព្រមាន​វាយប្រហារ​​ប្រើ​បច្ចេកវិទ្យា​ទំនើប​​ខណៈ​អាមេរិក​​សម្លឹង​​ផែនការ​​បន្ទាប់​

ដោយ៖ ពេញ ផេង 20-04-2017 5:10 pm 10178
អាវុធរបស់កូរ៉េខាងជើង​ដែលដាក់បង្ហាញ​ក្នុងថ្ងៃ​ព្រឹត្ដិការណ៍ជាតិ

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឈ្មោះ​Rodong Sinmun ដែល​ជា​កាសែត​ផ្លូវការ​របស់​គណបក្ស​ពលករ កំពុងកាន់​អំណាច​នៅ​កូរ៉េខាងជើង បាន​ព្រមាន​សហរដ្ឋអាមេរិក ពី​ការវាយប្រហារ​ដ៏​ទំនើប​របស់​កូរ៉េខាងជើង បន្ទាប់​ពី​រដ្ឋមន្ដ្រី​ការបរទេស​អាមេរិក​លោក​Rex Tillerson​លើកឡើងថា អាមេរិក​កំពុង​សម្លឹង​មើល​ពី​វិធី ដែល​អាច​នាំ​យក​សម្ពាធ​មក​ដាក់​បន្ថែម​លើ​កូរ៉េខាងជើង ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​។​

​កាសែត​ដដែល​បាន​ចុះផ្សាយ​ទៀតថា “​ករណី​នៃ​ការវាយប្រហារ​ដោយ​ប្រើ​បច្ចេកវិទ្យា​ដ៏​ទំនើប អាច​នឹង​ត្រូវ​ចាប់ផ្ដើម​ធ្វើឡើង ហើយ​វា​នឹង​អាច​បោសសម្អាត​មិន​ត្រឹមតែ​កងកម្លាំង​អាមេរិក​នៅ​កូរ៉េខាងត្បូង និង​តំបន់​ជុំវិញ​មួយចំនួន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ទឹកដី​អាមេរិក​អាច​រង​គ្រោះ​ដូចគ្នា ហើយ​អាច​នឹង​ក្លាយ​ជា​ផេះ​ក៏​ថា​បាន​។​”

​សូមបញ្ជាក់​ថា ជា​ញយ​ដង​កូរ៉េខាងជើង​តែងតែ​គំរាម​កម្ទេច​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង និង​អាមេរិក ហើយ​មិន​បាន​កាត់បន្ថយ​ចេតនា​ល្មោភ​សង្គ្រាម​ឡើយ បន្ទាប់​ពី​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​បរាជ័យ​កាលពី​ថ្ងៃ​ទី​១៦​មេសា​។​កូរ៉េខាងជើង​នៅ​តែ​ចិត្ដខ្លាំង មិន​ខ្លាច​ការ​គំរាម​ពី​អាមេរិក​ដាច់ខាត​៕

ព័ត៌មានផ្សេងទៀត