លោក​មាស នី​​បោះបង់​អាជីព​​គ្រូបង្រៀន​​ដើម្បី​សម្រេច​បំណង​​ជា​គ្រូពេទ្យ​ប៉ុន្តែ​​បែរ​​ក្លាយជា​​អ្នកវិភាគ​

ដោយ៖ អ៊ុន សុខឡា 20-04-2017 3:54 pm 241
លោកមាស នី

​លោក​មាស នី​បាន​រៀន​ជំនាញ​ពេទ្យ​កម្រិត​បឋម និង​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​បង្រៀន​ដល់ គ្រូពេទ្យ​ដ៏​ទៃ​ទៀត​ផង​។ បន្ថែម​លើ​នេះ លោក​ចំណាយ​ពេល​ជាច្រើន ដើម្បី​បំពេញ​លក្ខខណ្ឌ បាន​ក្លាយ​ជា​វេជ្ជបណ្ឌិតស្របច្បាប់​។ ប៉ុន្តែ​ដោយសារ​មាន​ការរើសអើង រវាង​ក្រសួង​សុខាភិបាល និង​អ្នក​រស់នៅ​ក្នុង​ជំរំដូចជា​រូបលោក រួមជាមួយ​ការ​ពុំ​មាន​លទ្ធភាព​បង់​ប្រាក់​រាប់ពាន់​ដុល្លារ ដើម្បី​រៀន​បញ្ចប់​ថ្នាក់​វេជ្ជបណ្ឌិត  ព្រមទាំងបានលឺពាក្យរិះគន់លើគ្រូពេទ្យពីប្រជាពលរដ្ឋផងនោះ លោក​បាន​បោះបង់​អាជីព ​ដែល​លោក​ស្រឡាញ់​នេះ​ ទាំងស្រុង​នៅ​ឆ្នាំ​១៩៩១​។

ការបរាជ័យ​ដើម្បី​ក្លាយជា​វេជ្ជបណ្ឌិត​បាន​កើតឡើង បន្ទាប់ពី​លោក​បោះបង់​អាជីព​ជា​គ្រូបង្រៀន ដែល​មិនមែន​ក្តី​ប្រាថ្នា។ យ៉ាងណា លោក​មាស នី​ពុំមាន​វិប្បដិសារី​នោះទេ ពោល​ពេលនេះ លោក​ពេញចិត្ត​នូវ​ការងារ​សង្គម ​ដែល​ជួបប្រទះ​ដោយ​ចៃដន្យ​ទៅវិញ គឺ​ការស្រាវជ្រាវ​ឲ្យ​អង្គការ​ជាតិ​និង​អន្តរជាតិ ដែល​លោក​បាន​ធ្វើ​រយៈពេល​ជាង​១០​ឆ្នាំ ហើយ​បទពិសោធន៍​នៃ​ការងារ​នេះ បាន​ក្លាយជា​ដើមទុន​ក្នុង​ការវិភាគ​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​មាស នី​!

សំឡេង៖

ព័ត៌មានផ្សេងទៀត