ចិន​-​រុស្ស៊ី​​អាច​នឹង​ទុក​​កូរ៉េខាងជើង​ចោល​ទេ​​ខណៈ​ស្ថានការណ៍​​កំពុង​តានតឹង​?

ដោយ៖ ពេញ ផេង 18-04-2017 3:38 pm 2467
ប្រធានាធិបតីរុស្ស៊ី(ឆ្វេង)លោកគីម ជុងអ៊ុន(កណ្ដាល)​និងប្រធានាធិបតីចិន(ស្ដាំ)

​ចិន​និង​រុស្ស៊ី​ជា​សម្ព័ន្ធមិត្ដ​ជិតស្និទ្ធ​របស់​កូរ៉េ​ខាងជើង​។​រាល់​ពេល​មាន​បញ្ហា​ម្ដងៗ មហាអំណាច​ទាំង​ពីរ​តែងតែ​ជួយ​សម្របសម្រួល ហើយ​ពេល​ខ្លះ​បាន​ការពារ​កូរ៉េខាងជើង​ទៅទៀត កុំឲ្យ​មាន​ជម្លោះ​ឈានដល់​ប្រើ​អាវុធ រវាង​កូរ៉េ​ខាងជើង​ជាមួយ​ប្រទេស​អ​មិត្ដ មាន​កូរ៉េខាងត្បូង អាមេរិក និង​ជប៉ុន​ជាដើម​។​

​ថ្មីៗ​នេះ ស្ថានភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ​កាន់តែ​ក្ដៅ​ជាង​មុន គឺ​អាមេរិក​បាន​ព្រមាន​ខ្លាំងៗ​ទៅ​កូរ៉េខាងជើង មិនឲ្យ​ធ្វើ​តេស្ដ​នុយក្លេអ៊ែ​រ​និង​មី​ស៊ី​ល ខណៈ​រដ្ឋ​ផ្ដាច់ខ្លួន​នេះ នៅតែ​បន្ដ​សកម្មភាព​គ្មាន​ខ្លាច​រអា​។​អាមេរិក​បាន​បាញ់​មី​ស៊ី​ល​៥៩​គ្រាប់ ទៅ​លើ​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី ដែល​នេះ​ជា​មេរៀន​មួយ​សម្រាប់​កូរ៉េ​ខាងជើង កុំឲ្យ​ប្រឆាំង​នឹង​បម្រាម​ដែល​អន្ដរជាតិ​ហាមឃាត់​។​

​តែ​មិន​ដូច​មាត់​អាមេរិក​ថា​ឲ្យ​ឈប់​ត្រូវតែ​ឈប់​ភ្លាម​ទេ ផ្ទុយទៅវិញ​កូរ៉េខាងជើង​ប្ដេជ្ញា​ដំឡើង​សាច់ដុំ​យោធា ដើម្បី​ការពារ​ខ្លួន​។​ខណៈ​ភាពផុយស្រួយ​កំពុង​កើតឡើង​ខ្លាំង​ជាង​មុន ស្ទើរតែ​គ្រប់គ្រង​លែង​បាន តើ​ចិន​និង​រុស្ស៊ី​អាច​លែងដៃ​កូរ៉េខាងជើង​ចោល​ទេ ឬ​ក៏​បន្ដ​ជួយ​ការពារ ជួយ​សម្របសម្រួល​ដូច​មុន​ទៀត​?

​ជា​បន្ដ​មាន​បទសម្ភាសន៍​រវាង​ពេញ ផេង ជាមួយ​លោក​ឯម វណ្ណា​រ៉ា​៖

​សំឡេង​៖

ព័ត៌មានផ្សេងទៀត