ដូណាល់ត្រាំបញ្ចេញ បញ្ចេញម៉ែគ្រាប់បែក កំទេចជំរក​តាមភ្នំរបស់​ក្រុមរដ្ឋអ៊ីស្លាម

ដោយ៖ យ៉ាន់​ លីណា​ 14-04-2017 2:19 pm 19942

 

អាមេរិកបានធ្វើឲ្យ ពិភពលោកភ្ញាក់ផ្អើល ជាពិសេសការសម្រេចចិត្ត របស់លោក ​ប្រធានាធិបតីចិត្តខ្លាំង ​ដូណាល់ត្រាំ ដែលសម្រេចទម្លាក់ គ្រាប់បែកយក្ស ជាលើកទី១ នៅយប់ថ្ងៃព្រហស្បត្តិ៍ ត្រូវនឹង ព្រឹកថ្ងៃសុក្រទី១៤ ម៉ោងក្នុងប្រទេសកម្ពុជា។ គ្រាប់បែកយក្ស ដែលមានទំងន់ជិត ១០ តោន បានទម្លាក់ នៅភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន ក្នុងគោលបំណង កំទេចជំរក ក្រោមដី តាមភ្នំនានា របស់ក្រុមរដ្ឋអ៊ីស្លាម។ គ្រាប់បែកយក្ស នេះត្រូវបានទំលាក់ ដោយយន្តហោះ C130 ។ នៅមិនទាន់មានសេចក្តីរាយការណ៍ ពីចំនួនអ្នកស្លាប់ ដោយការទម្លាក់គ្រាប់បែក។

 

គួរបញ្ជាក់ថា ប្រភេទគ្រាប់បែក ដែលអាមេរិកបានទម្លាក់ មានឈ្មោះថា Mother Of All Bombs  –  MOAB ជាប្រភេទមេ រឺម៉ែគ្រាប់បែក មានទម្ងន់ជិត១០តោន និងមានកម្លាំងស្មើរនឹង រំសេវប្រភេទ TNT ១១តោន។ អាវុធនេះត្រូវបាន បង្កើតឡើងសម្រាប់ ប្រើប្រាស់ធ្វើសង្រ្គាម​ ហើយអាមេរិកបាន សាកល្បងវា លើកទី១ កាលពីឆ្នាំ២០០៣ ប៉ុន្តែទើបតែពេលនេះ អាមេរិក ក្រោមការគ្របគ្រង របស់ត្រាំសម្រេចយកមក បាញ់ កំទេចជំរក ក្រុមរដ្ឋអ៊ីស្លាម។

ភាពអស្ចារ្យរបស់"ម៉ែគ្រាប់បែក" នេះ គឺកម្លាំងកម្ទេចជាង១៦០ម៉ែត្រ ជុំវិញទីតាំងទម្លាក់ ក្នុងនោះ​គេអាចមើលឃើញ កំសួល អម្បែងវាពីចម្ងាយ ជាង៣០គីឡូម៉ែត្រ។ យ៉ាងណាក៏ដោយ​ គ្រាប់បែក របស់អាមេរិក MOAB នេះ មិនមែនមានតែអាមេរិកទេដែលមាន ប្រទេសរ៉ុស្ស៊ីក៏មានគ្រាប់បែក ប្រភេទនេះដែរ មានឈ្មោះថា Father Of All Bombs ។

ព័ត៌មានផ្សេងទៀត