ក្រុម​ព្រះ​សុរិយា​​នាំ​យក​​ទម្រង់​​សិល្បៈ​​ជំនាន់​​ដើម​​ទៅ​​សម្តែង​​នៅ​​សង្ក្រាន្ត​​ព្រៃវែង​​

ដោយ៖ អឿន ភារ៉ា 09-04-2017 2:15 pm 1678

​នេះ​ជា​លើកទីមួយ​ហើយ​សម្រាប់​ក្រុមព្រះ​សុរិយា​ដែល​បាន​នាំយក​នូវ​​ទម្រង់​សិល្បៈ​ខ្មែរ​ជំនាន់​ដើម ជាពិសេស​ល្ខោននិយាយ​ទៅ​សម្តែង​នៅក្នុង​ព្រឹត្តការណ៍​សង្ក្រា​ន្តព្រៃ​វែង​។ សង្ក្រាន្ត​ព្រៃវែង ដែល​រៀប​ចំ​ធ្វើ​នៅ​ស្រុក​បាភ្នំ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ដល់​ថ្ងៃ​ទី​៩ ខែ​មេសា​នេះ រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​ខេត្តព្រៃវែង សហការ​ជាមួយ​អាជ្ញាធរ​។ គោលបំណង​សំខាន់ គឺ​ដើម្បី​អបអរសាទ​ពិធី​​បុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ជូន​យុវជន និង​ប្រជាជន​ខ្មែរ​។ ចង់ដឹងថា ក្រុមព្រះ​សុរិយា​ដែល​នាំ​យក​ទម្រង់​សិល្បៈ​ខ្មែរ​ទៅ​សម្តែង​ក្នុង​ឱកាស​នេះ មាន​លក្ខណៈ​ពិសេស​​ដូចម្តេចខ្លះ​? ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​អឿន ភា​រ៉ា ជាមួយ​លោ​ករិន ឆោម​វីរៈ សមាជិក​ក្រុមព្រះ​សុរិយា ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត