មោទនភាព​​ចង្វាក់​​បែក​ស្លុយ​​កំពុង​​ជាន់ពន្លិច​​បទ​​ប្រពៃណី​ជាតិ​​?​

ដោយ៖ អឿន ភារ៉ា 07-04-2017 3:46 pm 879

​ជា​ទូទៅ​ឱ្យ​តែ​ជិត​ដល់​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ គេ​តែងតែ​សង្កេតឃើញថា គ្រប់​បណ្តា​​ផលិត​កម្ម​​ក្នុង​ស្រុក​បាន​បញ្ចេញ​បទ​ចម្រៀង សម្រាប់​ត្រៀម​អបអរ​ក្នុង​ឆ្នាំ​ថ្មី​នេះ​។ ប៉ុន្តែ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​​នេះ ឃើញ​ថា​ស្ទើរ​គ្រប់​ផលិតកម្ម​លឺសូរ​ល្បី​តែ​បទ​ញាក់​បែប​បែក​ស្លុយ ច្រើន​ជាង​បទ​ប្រពៃណី​​ទៅ​វិញ​ ដែល​បញ្ហា​នេះ បាន​ធ្វើឲ្យ​មហាជន​មួយចំនួនផ្ទុះ​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង​។ មិនតែប៉ុណ្ណោះ គេ​​ថែម​ទាំង​​ស្តីបន្ទោស​ថា មកពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អ្នកនិពន្ធ​គ្រប់​បណ្តា​ផលិតកម្ម​មិន​បំផុសបំផុល​បទ​ប្រជាប្រិយ​ខ្មែរ​។ លោក​ថៃ នរៈ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មិន​បដិសេធ​ការរិះគន់​នេះ​ទេ ដោយ​លោក​ក៏​សម្តែង​ក្តីបារម្ភ​ជុំវិញ​បញ្ហា​នេះ​ដែរ​។ យ៉ាងណា លោក​សង្ឈឹមថា ឆ្នាំ​បន្តបន្ទាប់​ទៀត គ្រប់​ផលិតកម្ម​នឹង​ប្តូរ​រសជាតិ​ថ្មី ដោយ​ងាក​ទៅរក​បទ​ចម្រៀង​ប្រពៃណី​វិញ​ម្តង​។ សូម​ស្តាប់​បទសម្ភាសន៍​រវាង​អឿន ភា​រ៉ា ជាមួយ​លោក​ថៃ នរៈ​សត្យា នៅក្នុង​នាទី​បច្ចុប្បន្នភាព​សង្គម ដូចតទៅ​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត