ប្រវត្តិ​របាំ​ត្រុដិ​

ដោយ៖ ចេន សុជាតា 07-04-2017 3:41 pm 376

​របាំ​ត្រុដិ​ជា​របាំ​ប្រជាប្រិយ​មួយបែប ដែល​គេ​និយម​លេង​តែ​ក្នុងពេល​ចូលឆ្នាំ​ខ្មែរ​ដើម្បី​ប្រសិទ្ធិ សព្វ​សាធុការ​ជូនពរ​ដល់​អ្នកស្រុក​និង​បណ្តេញ​គ្រោះ​ចង្រៃ ព្រមទាំង​ដើម្បី​សុំ​ទឹកភ្លៀង​អោយ​ស្រេច​ពេញ​មួយឆ្នាំ​ផងដែរ​។ ប៉ុន្តែ​តាម​ទម្លាប់​របស់​អ្នកស្រុក​ជួនកាល​គេ​លេង​របាំ​នេះ​ម្តងៗ​ដែរ​នៅពេល​គេ​ប្រារព្ធ​ពិធី​បន់ស្រន់​សុំ​ទឹកភ្លៀង​ដោយ​មាន​ការរាំងស្ងួត​ខ្វះ​ទឹកភ្លៀង​រយៈពេល​យូរ​។ ម្យ៉ាងទៀត​អ្នកស្រុក​តែង​មាន​ជំនឿ​ថា​ប្រសិនបើ​មាន​សត្វព្រៃ​ណាមួយ​ចូលមក​ក្នុង​ស្រុក​ហើយ​នឹង​កើត​ឧបទ្រុប​ចង្រៃ​បែប​ណាមួយ​មិន​ខាន​។ គេ​ក៏​នាំគ្នា​ប្រោះព្រំ​ប្រេងម្សៅ​អោយ​សត្វ​នោះ​ហើយ​សុំ​ពរជ័យ​ពី​សត្វ​នោះ​វិញ​។ ដោយសារ​មាន​ជំនឿ​បែបនេះហើយ​ទើប​អ្នកស្រុក​បង្កើត​របាំ​នេះ​ឡើង​ដែល​មាន​សត្វ​ប្រើស ទន្សោង ក្ងោក សុទ្ធសឹងតែ​ជា​សត្វព្រៃ​ដែល​ជា​បង្ហាញ​អោយ​អ្នកស្រុក​ប្រោះព្រំ​ប្រេង ម្សៅ​ចងដៃ​អំបោះ​កម្រងផ្កា អោយទាន​ជា​លុយកាក់​ទៅ​ធ្វើ​បុណ្យរំដោះគ្រោះ​អោយ​ស្រេច​តែម្តង ប្រសិនបើ​មាន​សត្វព្រៃ​ណា​ចូលមក​ក្រោយ​ទៀត​ក៏​ចង្រៃ​ឧបទ្រុប​នោះ​ពុំ​អាច​កើតឡើង​ទៀត​ឡើយ​។

ស្ដាប់ជាសំឡេង៖

ព័ត៌មានផ្សេងទៀត