លោក​ញឹក ប៊ុនឆៃ​​ពី​កូន​កសិករ​​ធ្លាប់​កាន់​តួនាទី​កំពូល​ៗលែង​ប្រាថ្នា​​ចង់បាន​អ្វី​ទៀត​ហើយ​

ដោយ៖ អ៊ុន សុខឡា 03-04-2017 1:18 pm 21028
រូបភាពភ្នំពេញប៉ុស្តិ៍បង្ហាញពីសកម្មភាពបំពេញការងាររបស់លោកញឹក ប៊ុនឆៃកាលពីទសវត្សរ៍ទី៨០


​លោក​ញឹក ប៊ុនឆៃ​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​មាន​តំណែង​នៅក្នុង​ជួរ​រដ្ឋាភិបាល គឺ​ទីប្រឹក្សា​រដ្ឋាភិបាល មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​។ លោក​ញឹក ប៊ុនឆៃ​ដែល​កើត​ក្នុង​ត្រកូល​កសិករ​ក្រីក្រ មាន​ស្រុកកំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ​រូបនេះ ហាក់​មាន​មោទនភាព​យ៉ាងខ្លាំង ដែល​បាន​កាន់​តំណែង​កំពូលៗ​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក រួមមាន អគ្គសេនាធិការរង​ទី​១ នៃ​កង​យុទ្ធ​ពល​ខេមរៈ​ភូមិន្ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ឱប​នាយករដ្ឋមន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល ហើយ​តំណែង​ដែល​លោក​មិន​នឹកស្មាន​ដល់ គឺ​លោក​ធ្លាប់​បាន​កាន់​តួនាទី ជា​ប្រមុខរដ្ឋ ស្តីទី ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០០៣​។

 

តាមពិតទៅលោកញឹក ប៊ុនឆៃមិនដែលប៉ងចង់ក្លាយជាអ្នកនយោបាយទេ ប៉ុន្តែកាលៈទេសៈ គឺប្រទេសជួបវិបត្តិនយោបាយ ទើបធ្វើឲ្យលោកលង់ខ្លួនកាន់តែជ្រៅ មកដល់បច្ចុប្បន្ន។

 

លោក​ញឹក ប៊ុនឆៃ​បច្ចុប្បន្ន​មាន​អាយុ​៦០​ឆ្នាំ បាន​ថ្លែងថា លោក​លែង​ប្រាថ្នា​ចង់បាន​អ្វី​ទៀតហើយ ប៉ុន្តែនៅ​ចុងក្រោយ​មុន​បញ្ចប់​ជីវិត​នយោបាយ លោក​បន្ត​ដឹកនាំ​គណបក្ស​ដើម្បី......​តើលោកញឹក ប៊ុនឆៃ មានបំណងប្រាថ្នាចុងក្រោយអ្វី បន្ទាប់ពីលះបង់ ពេលវេលាស្ទើរពេញមួយជីវិត នៅក្នុងនយោបាយ?

 

សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​ញឹក ប៊ុនឆៃ បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖

ព័ត៌មានផ្សេងទៀត