គណបក្សនយោបាយ​​គួរ​បន្ត​លើកទឹក​ចិត្ត​យុវជ​ន​ឲ្យចូលរួម​វិស័​យ​​នយោបាយ​​

ដោយ៖ ចេន សុជាតា 27-03-2017 6:03 pm 3709

​យុវជន​មួយចំនួន​នៅតែ​មាន​ក្ដីបារម្ភ​ក្នុង​ការបោះ​ជំហាន​ចូលប្រឡូក​ក្នុង​វិស័យ​នយោបាយ​។ ស្របពេល​ដែល​ស្ថានការណ៍​បាយ​បច្ចុប្បន្ន​ពុំ​មាន​ភាពល្អប្រសើរ​ទៀត​នោះ រឹតតែ​ធ្វើឲ្យ​យុវជន​កាន់តែ​មើលឃើញ​ពី​បញ្ហា​ប្រឈម​កាន់តែច្រើន​។ ដូច្នេះ​ដើម្បី​បើកផ្លូវ​ឲ្យ​យុវជន​ចូលរួម​ក្នុង​វិស័យ​នយោបាយ តើ​គណបក្ស នយោបាយ​គួរ​រៀបចំ​ខ្លួន​យ៉ាងដូចម្ដេច និង​មាន​យុទ្ធសាស្ត្រ​បែបណា ដើម្បី​ជំរុញ​ឲ្យ​យុវជន​ក្លាហាន​ដើរ លើ​វិថី​មួយ​នេះ​? 

ស្ដាប់ជាសំឡេង៖

​ក្នុង​វេទិកា​យុវជន​ស្ដីពី ការចូលរួម​របស់​យុវជន​ក្នុង​វិស័យ​នយោបាយ នៅ​ភោជនីយដ្ឋា​នអ័រគី​ដេ នា​ព្រឹក​ថ្ងៃទី ២៦ មីនា យុវជន​ភាគច្រើន​នៅតែ​មាន​ក្ដី​ព្រួយបារម្ភ​ក្នុង​ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​។ ការព្រួយបារម្ភ​នេះ ត្រូវបាន​ពួក​គេ​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា មិន​ទុកចិត្ត​លើ គណបក្សនយោបាយ បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ក៏ដូចជា​ការរារាំង​ពី​គ្រួសារ​ជា​ដើម​។
​ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្នែក​សង្គមវិទ្យា យុវតី អិន ជួង​អាយ បានបង្ហាញ​ក្ដីបារម្ភ​ថា ការចូលរួម​ក្នុង​វិស័យ​នយោបាយ និង​សង្គម​ផ្សេងៗ ហាក់បីដូច​ជា​ដើរ​លើ​វិថី​ដែល​ក្រាល​ដោយ​អំបែង​កែវ​យ៉ាង​ដូច្នោះ​ដែរ នៅពេល​ដែល​ប្រឹង​ដើរ​កាន់តែខ្លាំង មុខ​អំបែង​នឹង​មុត​កាត់​តែ​ជ្រៅ​។ កញ្ញា ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​៣​ចំណុច​ផ្សេងទៀត ទី​១ បញ្ហា​សុវត្ថិភាព ទី​២​ខ្វះ​ការលើកទឹកចិត្ត​ពី​គ្រួសារ និង​ទី​៣ ការបំបាក់​ស្មារតី​ពី​កងកម្លាំង​រដ្ឋាភិបាល​។ ស្ដាប់​យុវតី អិន ជួង​អាយ «...»​។​

​ឆ្លើយតប​នឹង​ការលើកឡើង​ខាងលើ លោក​ជុំ ច័ន្ទ​ដារិន តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បានឲ្យដឹងថា បញ្ហា​ប្រឈម​ចម្បង​ដែល​ធ្វើឲ្យ​យុវជន​រារែក​នោះ​គឺ​មក​ពី​ផ្នត់គំនិត ដែល​សំដៅ​ដល់​ការ​បន្លាច​ថា កាលណា​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​គឺ​ពិត​ជា​ជួប​នូវ​បញ្ហា​ច្រើនយ៉ាង​។ ជាមួយគ្នា​នោះ​លោក​បាន​បង្ហាញ​ដំណោះស្រាយ​ថា​.... «...»​។​

​ថ្លែង​ក្នុង​វេទិកា​ជាមួយគ្នា​នោះដែរ លោក​ប៉ួ បញ្ញា តំណាង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​លើកឡើង​ដែរ​ថា ដើម្បី​បញ្ជៀ​ស​នូវ​បញ្ហា​ប្រឈម​ទាំងឡាយ គណបក្ស​លោក​បាន​ផ្ដល់ឱកាស និង​ផ្ដល់​ឯ​រាជ្យ​ភាព​ច្រើន​ដល់​យុវជន​។ គណបក្ស​ក៏​បាន​ប្រមូល​រាល់​បញ្ហា​ប្រឈម​របស់​យុវជន និង​បាន​ធ្វើ​គោលនយោបាយ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ទាំងនោះ​។ លោក​បាន​បន្ថែមថា ជាងនេះទៅទៀត គណបក្ស​នយោបាយ​គួរតែ​លើកទឹកចិត្ត និង​ផ្ដល់​ឱកាស​ឲ្យ​យុវជន​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ឲ្យបាន​ច្រើន​។ លោកប៊ួ បញ្ញា «...»​។​

​ចំណែក​លោក​ហង្ស វិទូ ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង បាន​មើលឃើញ​ថា​បច្ចុប្បន្ន​បោះ​ទៅ​បី​ជា​ស្ថានការណ៍​នយោបាយ​ម្ដង​ក្ដៅ ម្ដង​ត្រជាក់​ក្ដី ក៏ប៉ុន្តែ​សន្ទុះ​នៃ​ការចូលរួម​របស់​យុវជន​មាន​ការកើនឡើង​។ លោក​សង្កេតឃើញថា​នៅ​មាន​យុវជន​មួយចំនួន​ប៉ុណ្ណោះ​ដែល​រារែក​មិន​ហ៊ាន​ចូលរួម​។ លោក​ក៏​បាន​ជំរុញ​ឲ្យ​យុវជន​ចូល​រូ​ម​ក្នុង​វិស័យ​នយោបាយ​តាម​របៀប​៣​យ៉ាង​ដូច​ខាងក្រោម​នេះ​។ លោក​ហង្ស វិទូ​«...»​។​

ជា​ការ​គួរ​កត់សម្គាល់ ស្ថានការណ៍​នយោបាយ​មួយ​រយៈពេល​ចុងក្រោយ​នេះ ហាក់​ពុំ​មាន​ភាពនឹងនរ​ទាល់តែសោះ ខណៈ​ដែល​គណបក្ស​នយោបាយ​ធំៗ​២​នៅតែ​មើលមុខ​គ្នា​មិន​ចំ​នៅឡើយ​។ ជាមួយគ្នានេះដែរ អ្វី​ដែល​ធ្វើឲ្យ​យុវជន​កាន់តែ​មាន​ក្ដីកង្វល់ ពោល​គឺ​ក្រោយពី​ឃាតកម្ម​លើ​លោក​កែម ឡី ការចាប់​ឃុំខ្លួន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​លោក គឹម សុខ ជាដើម​។ កត្តា​ទាំងអស់​នេះ​ហើយ ដែល​ធ្វើឲ្យ​ពលរដ្ឋ ក៏​ដូចជា​យុវជន មានការ​ខ្លាចរអា នេះ​ជា​អ្វី​ដែល​អ្នកវិភាគ​ធ្លាបបាន​លើកឡើង​នា​ពេលកន្លងមក​៕

ព័ត៌មានផ្សេងទៀត