លោកហុក សុទ្ធិ បច្ចុប្បន្នគឺជានាយកអង្គការស៊ីប៉ាប្រចាំនៅកម្ពុជា លោកកើតនៅឆ្នាំ១៩៦៧ ដែលបានឆ្លងកាត់វ័យកុមារភាពនៅ ក្នុងសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហម។ ដោយសហការជាមួយលោកស្រី Marie Desplechin និងអ្នកគំនូរច័ន លោកសុទ្ធិបានចងក្រងសៀវភៅមួយ ក្បាលមានចំណង ជើងថា «សុទ្ធិ » បោះពុម្ពឆ្នាំ២០១៦។ « សុទ្ធិ » គឺជារឿងរ៉ាវពិតរបស់អ្នកនិពន្ធផ្ទាល់ ដែលរៀបរាប់ប្រវត្តិអតីតកាលដ៏ជូរចត់ក្នុងរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ជាសៀវភៅប្រវត្តិសាស្ត្រ ដែលប្លែកពីមុនៗ ត្រង់ថា សៀវភៅមួយក្បាលនេះលោកនិពន្ធឡើង មិនស៊ីជម្រៅពិបាកយល់ ដូចសៀវភៅប្រវត្តិសាស្ត្រដទៃនោះទេ។ ព្រោះតាមចេតនារបស់លោកគឺផ្ដោតលើកអ្នកអានដែលមានអាយុចាប់ពី១២ឆ្នាំឡើងប៉ុណ្ណោះ។
ខាងក្រោមនេះគឺជាកិច្ចសម្ភាសរវាងអ្នកសារព័ត៌មាននៃវិទ្យុវាយោជាមួយលោកហុក សុទ្ធិ ដែលជជែកអំពីសៀវភៅ «សុទ្ធិ កុមារភាពដែលត្រូវបានគេដកហូត»។ ចង់ដឹងថាតើសៀវភៅមួយក្បាលនោះ មាននិយាយពីអ្វីខ្លះ ជាបន្តសូមស្ដាប់កិច្ចសម្ភាសដូចតទៅ៖
កិច្ចសម្ភាស៖