អ្នកនាំពាក្យ​ក្រសួង​​យុត្តិធម៌​៖​​តុលាការ​​នៅតែ​​បន្ត​វែក​មុខ​​រក​ជន​​នៅ​ពី​ក្រោយ​​ឃាតកម្ម​​លោក​​កែម ឡី​​

ដោយ៖ អឿន ភារ៉ា 24-03-2017 4:03 pm 1087
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌

​កាលពី​ថ្ងៃ​ទី​២៣​មីនា ជនជាប់ចោទ​ឈ្មោះ​អឿ​ត អាង ហៅ​ជួប សម្លាប់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយជីវិ​ត​ពី​បទ​មនុស្សឃាត​គិត​ទុកជាមុន​លើ​លោក​កែម ឡី ដែល​ជា​អ្នកវិភាគ​សង្គម និង​នយោបាយ និង​ពី​បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត តាម​មាត្រា​២០០ និង​មាត្រា​៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ជុំវិញ​សេចក្តីសម្រេច​នេះ អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ស្ថាប័ន ប្រកាសថា មិន​អាច​ទទួលយក​បាន​ទេ ហើយ​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មកា​រឯក​រាជ្យ​មួយ ស៊ើបអង្កេត​ជុំវិញ​ឃាតកម្ម​លោក​កែម ឡី ឡើងវិញ​។ បើ​តាម​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក​ជិន ម៉ា​លីន អះអាងថា តុលាការ​នៅតែ​បន្ត​ស៊ើបអង្កេត​រក​ជន​ពាក់ព័ន្ធ​ក្នុង​ករណី​បាញ់សម្លាប់​លោក​កែម ឡី ទោះបីជា​ជនដៃដល់​ម្នាក់​ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់គុ​កមួយ​ជីវិត​ក៏​ដោយ​។ សូម​ស្តាប់​បទសម្ភាសន៍​អឿន ភា​រ៉ា ជាមួយ​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ដូចតទៅ​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត