ស្លាប់​៨​រងរបួស​ធ្ងន់​ស្រាល​៣៣​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២០​ខែ​មីនា​

ដោយ៖ ថា ចាន់ធី 21-03-2017 10:55 am 394

​យោង​តាម​ការចុះផ្សាយរ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បានអោយដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី ២០ ខែ​មីនា ឆ្នាំ​២០១៧ បាន​កើតឡើង​ចំនួន ១៩​លើក ដែល​បាន​បណ្តាលអោយ​មាន​អ្នកស្លាប់ ៨​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​៣៣​នាក់​។​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៩​លើក​នេះ​ក៏​បាន​បង្ក​អោយ​ខូតខាត​ម៉ូតូ ១៦​គ្រឿង រថយន្ដ​ធុន​តូច ៩​គ្រឿង រថយន្ដ​ធុន​ធំ​៤​គ្រឿង យានយន្ដ​ផ្សេងៗ ៣​គ្រឿង និង​អ្នក​ថ្មើជើង ១​នាក់ ។​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន ៦​លើក បត់​គ្រោះថ្នាក់ ៣​លើក មិន​គោរព​សិទ្ធ ១​លើក ស្រវឹង ២​លើក កត្តា​យានយន្ដ ២​លើក មិន​ប្រកាន់​ស្ដាំ ១​លើក និង​ប្រជែង ៤​លើក ៕

ព័ត៌មានផ្សេងទៀត