តុលាការ​នឹង​បើក​សវនាការ​រឿងក្តី​លោក​នី ចរិយា នៅ​ថ្ងៃ​ទី​២៤​ខែ​មីនា​

ដោយ៖ ថា ចាន់ធី 21-03-2017 10:37 am 953

តុលាការ​កំពូល​នឹង​បើក​សវន​ការ​រឿង​ក្តី​លោក​នី ចរិយា អគ្គលេខាធិការរង​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​នៅ​ថ្ងៃ​ព្រឹក​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៧​ខាងមុខនេះ​។​នេះ​បើ​យោងតាម​លិខិត​របស់​មហាអយ្យការ​អម​តុលាការ​កំពូល​។​នៅក្នុង​លិខិត​ក៏​បាន​អញ្ជើញ​លោក​សំ សុគ​ង់ ដែល​ជា​មេធាវី​ការពារ​ក្តី​អោយ​លោក​នី ចរិយា ចូល​មក​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មីនា ដែរ ដើម្បី​ចូលរួម​សវនាការ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា លោក​នី ចរិយា ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ សមគំនិត​ក្នុង​អ​ពើ​សូកប៉ាន់​សាក្សី ដែល​បាន​ប្រព្រឹត្ត​កាលពី​អំឡុង​ខែ​មីនា និង​មេសា ឆ្នាំ​២០១៦​កន្លងមក​៕

 

ព័ត៌មានផ្សេងទៀត