សាលា​រាជធានី​​ទប់ស្កាត់​​សកម្មភាព​​ភេរវកម្ម​​និង​​ពង្រឹង​​ភូមិ​-​សង្កាត់​​មាន​​សុវត្ថិភាព​​

ដោយ៖ អឿន ភារ៉ា 21-03-2017 9:56 am 460
​លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ/រូបថត៖ ហ្វេសប៊ុកសាលារាជធានី

​លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​មីនា​ម្សិលមិញ បាន​ដឹកនាំ​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធា​នី ដើម្បី​ពិភាក្សា​ស្ដីពី​វិធានការ​បង្ការ​ទប់ស្កាត់​សកម្មភាព​ភេរវ​កម្ម និង​ពិនិត្យ​លើ​ការងារ​អនុវត្ដ ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​។ បើ​តាម​ទំព័រ​ហ្វេ​សប៊ុក​សាលា​រាជធានី​ភ្នំពេញ ឱ្យដឹងថា ភូមិ​-​សង្កាត់​មាន​សុ​វត្ដិ​ភាព​ជា​គោល​នយោបាយ​សំខាន់​ក្នុង​ការការពារ​សុខដុម​រម​នា​​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ដែល​គោលនយោបាយ​នេះ បាន​ជំរុញ​និង​កំពុង​បន្ដ​ពង្រឹង​ការ​អនុវត្ដ​ជាប្រចាំ ដើម្បី​ទប់ស្កាត់​សកម្មភាព​អសកម្ម​នានា​។

​ចំណែក​ការបង្ការ​ទប់ស្កាត់​សកម្មភាព​ភេរវកម្ម ក៏​ជា​វិធានការ​ដែល​ត្រូវ​ឱ្យ​រដ្ឋបាល​សង្កាត់ ខណ្ឌ រាជធានី និង​ស្ថាប័ន​-​អង្គភាព​ពាក់ព័ន្ធ ត្រូវ​រួម​សហការ​គ្នា ដើម្បី​កំណត់​នូវ​មុខសញ្ញា ក្ដាប់​ឱ្យ​បាន​នូវ​ស្ថិតិ​បច្ចុប្បន្ន​ភាព សកម្មភាព​អសន្ដិសុខ សមាសភាព​បណ្ដាញ​មុខសញ្ញា​ដែល​មាន​ការពាក់ព័ន្ធ​នឹង​ភេរវកម្ម ការតាមដាន ត្រួតពិនិត្យ វាយតម្លៃ​សភាពការណ៍ និង​ការងារ​មួយចំនួនទៀត ដើម្បី​ពង្រឹង​វិធាន​ការ​ការពារ​សន្ដិភាព សណ្ដាប់ធ្នាប់​របៀបរៀបរយ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ជនបរទេស ព្រមទាំង​ទីតាំង​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ​៕

ព័ត៌មានផ្សេងទៀត