អតីត​ប្រធានាធិបតី​​កូរ៉េខាងត្បូង​​សុំទោស​ប្រជាជន​​មុន​ត្រូវ​​រដ្ឋអាជ្ញា​​សាកសួរ​

ដោយ៖ ពេញ ផេង 21-03-2017 8:26 am 1647
អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​​លោកស្រី​ប៉ាក គុនហេ

​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដែល​ទើប​ទម្លាក់​ចេញពី​តំណែង លោកស្រី​ប៉ាក គុន​ហេ បាន​សុំទោស​ដល់​សាធារណជន​និង​ប្រទេស​កូរ៉េខាងត្បូង ចំពោះ​អ្វី​ដែល​បាន​កើតឡើង​កន្លងមក​។​លោកស្រី​បញ្ជាក់​បែប​នេះ​ថា “​ខ្ញុំ​សុំ​ទោស​ដល់​ប្រជាជន​កូរ៉េ​ខាងត្បូង​ទាំងអស់​។​ខ្ញុំ​នឹង​សហការ​ដោយ​ស្មោះត្រង់​ជាមួយនឹង​ការសាកសួរ​។​”

​ការបញ្ជាក់​របស់លោក​ស្រី​បែបនេះ ធ្វើឡើង​នៅពេល​លោកស្រី​ធ្វើដំណើរ​ទៅ​ដល់​មុខ​អគារ​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង ដើម្បី​ត្រៀម​ចូលខ្លួន​ឆ្លើយតប​នឹង​ការសាកសួរ​របស់​រដ្ឋ​អាជ្ញា ជុំវិញ​បទ​ចោទថា​បាន​ប្រព្រឹត្ដ​អំពើ​ពុករលួយ​។​សូមបញ្ជាក់​ថា លោកស្រី​ត្រូវបាន​ទម្លាក់​ចេញពី​តំណែង​កាលពី​ថ្ងៃ​ទី​១០​ខែ​មីនា​ឆ្នាំ​២០១៧៕

ព័ត៌មានផ្សេងទៀត