នាយករដ្ឋមន្ដ្រី​ជប៉ុន​​នឹង​ធ្វើ​ទស្សនកិច្ច​​ទៅ​រុស្ស៊ី​​ជួប​លោក​ពូ​ទីន​​ខែក្រោយ​

ដោយ៖ ពេញ ផេង 20-03-2017 4:27 pm 1087
​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ

​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី​នៅ​ចុងខែ​មេសា ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ដ្រី​ការបរទេស​ជប៉ុន​។​លោក​អាបេ​បាន​ប្ដេជ្ញា​ចង់​ដោះស្រាយ​ជម្លោះ​ដែនទឹក​ដ៏​រ៉ាំរ៉ៃ​ជាមួយ​រុស្ស៊ី គឺ​ជម្លោះ​នៅ​ប្រជុំ​កោះ​គូ​រី​ល ក្នុង​ក្ដី​សង្ឃឹម​មួយ​អាច​ក៏​សាង​ចំណង​មិត្ដភាព​ជាមួយ​រុស្ស៊ី ប្រឆាំង​ការកើនឡើង​សកម្មភាព​របស់​ចិន​។​លោក​រដ្ឋមន្ដ្រី​ការបរទេស​ជប៉ុន​បញ្ជាក់បន្ថែម​ថា ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ព្រមព្រៀង​ទាមទារ​ឲ្យ​កូរ៉េខាងជើង ផ្អាក​សកម្មភាព​បង្កហេតុ​តទៅទៀត​។​កូរ៉េខាងជើង​ជានិច្ចកាល​បាន​បន្ដ​ការធ្វើ​តេស្ដ​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ រំលោភ​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ និង​រង​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត