កម្ពុជា​​ស្នើ​ប្រទេស​​​អ្នកមាន​​ដែល​ជា​​សមាជិក​WTO​​យោគយល់​​ដល់​បណ្តា​​ប្រទេស​អ្នកក្រ​​

ដោយ៖ គួន សំបូរ 20-03-2017 4:23 pm 337

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​២០ ខែ​មីនា​នេះ បាន​ស្នើ​ដល់​បណ្តា​ប្រទេស​អ្នកមាន​ទាំងអស់ ដែល​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ឲ្យ​យោគយល់ ដល់​បណ្តា​ប្រទេស​អ្នកក្រ ដែល​កំពុង​សូម​ចូល​ជា​សមាជិក​នៃ WTO ដើម្បី​ឲ្យ​ពួកគាត់​មាន​ឱកាស​ផ្សារភ្ជាប់ ទៅ​បណ្តា ប្រទេស​ក្នុង ពិភពលោក និង​មាន​ការងាយស្រួល ក្នុង​ការនាំ​ទំនិញ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ លោកនាយក​រដ្ឋមន្ត្រី បាន​បន្ថែមទៀតថា ប្រទេស​ទេស​អ្នកមាន​បាន​រំលោភ​វិធានការ នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ការរំលោភ​នេះ បាន​បង្ករ​ការលំបាក​ដល់​ប្រទេស​អ្នកក្រ​ក្នុងការ​នាំ​ចូល​ទៅ​កាន់​ទី​ផ្សារ​ប្រទេស​អ្នកមាន​។ សួ​ម​ស្តាប់​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​៖

​សំឡេង​៖

​គួរបញ្ជាក់​ថា ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​យ៉ាង​ដូច្នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំតុមូល​ចិន លើក​ទី​៥ ស្តីពី​ការ​ចូល​ជា​សមាជិក​អង្គការ ពាណិជ្ជកម្ម​ពិភពលោក នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​២០ ខែ​មីនា​នេះ​៕

ព័ត៌មានផ្សេងទៀត