អគ្គនាយក​ពន្ធនាគារ​ច្រាន​ចោល​ការលើក​ឡើង​រប​ស់លោក​គឹម សុខ​

ដោយ៖ ថា ចាន់ធី 20-03-2017 4:08 pm 653

​លោក​គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ កាលពីពេល​កន្លង​មក ធ្លាប់បាន​លើក​ឡើង​ប្រាប់​អ្នកសារព័ត៌មាន​ថា «​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរ​ឈប់​បញ្ចូន​មនុស្សទៅ​លួងលោម និង​បញ្ចុះបញ្ចូល ឬ​គំរាម​យក​រូប​លោក ទៅ​ដាក់គុក​ងងឹត ប្រសិន​បើ​លោក​មិន​ព្រម​ធ្វើ​លិខិត​សុំទោស ជា​ថ្នូរ​បាន​នៅ​ក្រៅ​ឃុំ​»...

​សំឡេង​លោក​គឹម សុខ​៖

​ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​នេះ ខាង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​បំភ្លឺ​ជុំវិញ ការលើកឡើង​របស់​លោក​គឹម សុខ នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧​ថា ប្រសិន​បើ​ក្នុង​ករណី មានការ​គំរាម​ណាមួយ​ពី​សំណាក់​ជន​ជាប់​ឃុំ​ដូចគ្នា ឬ​ជន​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់​មណ្ឌល​អប់រំ​កែប្រែ គួរ​រាយការណ៍​ផ្ទាល់ ឬ​តាមរយៈ​មេធាវី​ការពារ​ក្តី ក្រុមគ្រួសារ​របស់​ខ្លួន អ្នកគ្រប់គ្រង និង​មន្ត្រី​បានដឹង ដើម្បី​រួមគ្នា​ដោះស្រាយ​។​ប៉ុន្តែ​ផ្ទុយទៅវិញ​ឈ្មោះ​គឹម សុខ បែរ​ជា​ឆ្លៀត​បង្កើតជា​វេទិកា​វាយប្រហារ​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​គ្មាន​មូលដ្ឋាន​ទៅ​វិញ​។​

នៅក្នុង​លិខិត​ក៏​បាន​បន្ថែមទៀតថា កន្លងមក​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ដែល​រួមមាន​លោកស្រី​រ៉ូ​ណា​ស្មី​ត លោកស្រី​ផ្លា​វី​យែ​រ ប៉ាន​ស៊ី​រី និង​អ្នកជំនាញការ​សិទ្ធិ​មនុស្ស​ជាច្រើន​ទៀត សុទ្ធតែ​បាន​ទៅ​ដល់​មណ្ឌល​អប់រំ​កែប្រែ​ទី ១​ដើម្បី​ត្រួតពិនិត្យ​ផ្ទាល់ និង​ពុំ​ដែល​រកឃើញ​ថា​មាន​គុក​ងងឹត​នៅ​ទីនោះ​ឡើយ​។​

សូម​បញ្ជាក់​ផង​ដែរ​ថា លោក គឹម សុខ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ តាម​បណ្ដឹង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្ដឹង​រូបលោក និង​ទារ​សំណង​ជំងឺ​ចិត្ត​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក ហើយ​រូបលោក កំពុង​ត្រូវបាន​តុលាការ​ចោទប្រកាន់​២​ករណី​គឺ​បទ​បរិហារកេរ្តិ៍ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដែលមាន​លោកនាយក​រដ្ឋមន្ត្រី​ជា​ដើមបណ្តឹង​៕

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានផ្សេងទៀត